ក្ដៅៗ ហ្វីហ្វី ចេញមុខបកស្រាយ រឿងជនជាតិចិនវាយតប់ កាលពីយប់មិញ (មានវីដេអូ)

កាលពីយប់មិញនេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ កើតឡើង ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន ស្រឡាំងកាំងជាខ្លាំង បន្ទាប់ពីឃើញ តារាសម្ដែង សាច់សខ្ចីកញ្ញា ហ្វីហ្វី និងមិត្តរបស់នាង ត្រូវបានរងអំពើហឹង្សា ពីថៅកែក្លឹបជនជាតិចិន ដែលបានធ្វើការវាយតប់ពួកនាង យ៉ាងដំណំ ព្រោះតែរឿងនាង មិនព្រមអង្គុយកំដរ ដោយទារប៉ះប៉ូវសំណងត្រឹម៥០០ដុល្លារ។

ដើម្បីស្រាយបំភ្លឺកាន់តែច្បាស់ តារាស្រីរូបនេះ បានសម្រេចចិត្តចេញ វីដេអូបកស្រាយចម្ងល់មហាជន ដោយធ្វើការឡាយវីដេអូភ្លាមៗ រៀបរាប់ពីហេតុការណ៍ទាំងមូល ដោយបញ្ចាក់យ៉ាងច្បាស់ថា នាងមិនមែនជាបុគ្គលិក បម្រើការងារនៅទីនោះទេ គ្រាន់តែមានបំណងទៅលេងជាមួយមិត្តភក្តិ ដែលធ្វើការទីនោះ តែត្រូវបានជួបរឿងអកុសល បែបនេះតែម្ដង។



បច្ចុប្បន្ន កញ្ញា ហ្វីហ្វី ក៏បានដាក់ពាក្យបណ្ដឹងរួចជាស្រេច ដើម្បីស្វែងរកយុត្តិធម៌ ចំពោះហេតុការណ៍ ការប្រើហឹង្សា ដោយចេតនាលើនាង និងមិត្តភិក្ត ហើយនៅល្ងាចម៉ោង២រសៀលនេះ នាងនឹងទៅជួបសមត្ថកិច្ច ដើម្បីស្រាយបំភ្លឺបន្ថែម។