ស្តាយក្រោយហួសពេល! បុរសម្នាក់នេសាទបានត្រីមាសធំមួយ គេឲ្យ ២៥,០០០ដុល្លារ ក៏ព្រមលក់ ចុងក្រោយស្ទើក្អួតឈាម…

(ប្រទេសវៀតណាម)៖ បុរសម្នាក់មានឈ្មោះថា « Bui Dinh Thang » ​ជាអ្នកប្រកបរបរ នេសាទ​ ថ្ងៃមួយគាត់បានចេញ​ទៅ​នេសាទ​ជំនួស​ឪពុក​នៅ​ច្រកទ្វារ​សមុទ្រ ក្នុង​ខេត្ត​នោះ (Thai Thuy, Thai Binh) នៅ​វេលា​ថ្ងៃត្រង់ គាត់បាននេសាទ​បាន “​ត្រីមាស​” ១​ក្បាល (​ឈ្មោះ​វិទ្យាសាស្ត្រ​គឺ Otolithoides biauritus) ស្ថិត​ក្នុង​អម្បូរ​ត្រី (Sciaenidae)។

បន្ទាប់មកលោក​ក៏​បញ្ជា​ឲ្យ​ទូក​នេសាទ​របស់​ឪពុក​ខ្លួន​វិលត្រឡប់​មកកាន់​កំពង់ផែ​នេសាទ​វិញ ហើយ​ក៏​ទូរស័ព្ទ​ប្រាប់​អ្នក​ផ្ទះ។ ព្រោះ​តាម​ទម្លាប់​របស់​ប្រជា​នេសាទ​នៅ​ស្រុក​នោះ​រៀង​រាល់​ពេល​ចាប់បាន​ត្រី​ចម្លែក​ឬ​ត្រី​មាន​តម្លៃ​ថ្លៃ ចាំបាច់​ត្រូវ​រៀបចំ​ការ​សែន​ឲ្យបាន​ត្រឹមត្រូវ។ នាវា​នេសាទ​បាន​មក​ដល់​កំពង់ផែ​វេលា​ម៉ោង ៩ ហើយ​ត្រូវ​រង់ចាំ​ការ​សែនព្រេន​ចប់​រហូតដល់​ម៉ោង ១១​យប់ ទើប​ក្រុមគ្រួសារ​ទូរស័ព្ទឲ្យ​នា​វាចូល​ចំណត​។​

ត្រី “មាស​” នេះមានទំហំធំណាស់ដែល​មាន​បណ្តោយ ២,១​ម៉ែត្រ ទទឹង​ជាង​កន្លះ​ម៉ែត្រ និង​មានទម្ងន់ប្រមាណ ៧០​គីឡូក្រាម ដោតសែងគ្នាដល់ទៅ ៤នាក់ទើបអាចលើកឡើងមក​លើគោក​បាន។ ភ្លាមៗ​នោះ​រថយន្ត​ទំនើប​១​គ្រឿងរបស់ ឈ្មួញកណ្តាល​មួយរូប ក៏​បាន​ចូល​អែប​កំពង់ផែ រួច​ក៏​បើក​ពីក្រោយ​រថយន្ត​ដឹក​ត្រី​មក​កាន់​ផ្ទះ​លោក Bui Dinh Thang។

ស្មាន​ពុំ​ដល់​ថា ឈ្មួញកណ្តាល​ដែល​ជិះ​រថយន្ត​ទំនើប សួរ​តែមួយ​ម៉ាត់​ថា តើ​ត្រី​នេះ​លក់​តម្លៃ​ប៉ុន្មាន​?។ ប្តី​ប្រពន្ធ​លោក Thang និង​ឪពុក​ម្តាយបង្កើត បាន​ពិភាក្សា​គ្នា​គិតថា កាត់ថ្លៃ ១,៥០០​លាន​ដុង ហើយ​បើ​កាត់ថ្លៃ​យ៉ាងហោច​ត្រឹម ១​ពាន់​លាន​ដុង (​ប្រមាណ ២៥,០០០​ដុល្លារ​) ក៏​លក់​ទៅ។ លោក Thang ក៏​ចេញ​ទៅ​ប្រាប់​ឈ្មួញ​អំពី​តម្លៃ​ខាងលើ ស្មាន​ពុំ​ដល់​ថា ឈ្មួញ​ម្នាក់​នេះ​ពោល៖ ១,៥០០​លាន​ដុង? ណ្ហើយ​ចុះ​! ហៅ​ប្រពន្ធ​លោក​មក​រាប់​លុយ​ទៅ។​

គេ​ពុំ​ដឹង​ថា ឈ្មួញ​នោះ​លក់​បាន​តម្លៃ​ប៉ុន្មាន​នោះ​ទេ តែបើ​​តាម​ប្រភព​ព័ត៌មាន​ដោយឡែក​នោះ មច្ឆា​ដែល​គេ​ហៅថា ត្រីមាស​មានឈ្មោះ​វិទ្យាសាស្ត្រ​ដូច​ពោល​ខាងលើ មាន​តម្លៃ​ថ្លៃ​ណាស់ ដោយឡែក​តែ​ក្រពះ​នៅ​ស្រស់​របស់​ត្រី​នេះ ក្នុង​១​គីឡូក្រាម មានតម្លៃ​ចន្លោះ​ពី ៤៥,០០០ – ៥៥,០០០ដុល្លារក្នុង ១គីទ្បូក្រាម ហើយ​សាច់​របស់​វា មានតម្លៃ​ចន្លោះ​ពី ៧៥០ – ១,០០០ ដុល្លារក្នុង ១គីទ្បូក្រាម។ ​បច្ចុប្បន្ន​ត្រី​នេះ​ត្រូវបាន​គេ​រុករក​និង​នេសាទ​ស្ទើ​ដាច់​ពូជ​ទៅ​ហើយ។


តាម​អ្នកវិទ្យាសាស្ត្រ​គេ​ឃើញ​ត្រី​នេះ មាន​នៅ​ប្រទេស​ចិន វៀតណាម ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​៕