អីលូវនេះ!! មូលហេតុចាប់ក្មេងស្រី៩ឆ្នាំ សិស្សសាលាទួលស្វាយព្រៃ តាមពិតត្រូវបានបញ្ជាក់ហើយ…..

ភ្នំពេញៈ ក្មេងស្រីវ័យ៩ឆ្នាំម្នាក់ រៀននៅសាលាទួលស្វាយព្រៃត្រូវស្រី្តមិនស្គាល់មុខចាប់យកទៅបានរយៈពេល៨ម៉ោងគឺតាំងពីម៉ោង៩ព្រឹកដល់៦ល្ងាចថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៧ទើបដោះលែងមកផ្ទះវិញដោយបញ្ឆោតថា ម្តាយក្មេងស្រីរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសង្រ្គោះនៅមន្ទីពេទ្យ ហើយបងប្អូនបានប្រើឲ្យស្រី្តនេះមកឌុបនាងទៅមើលម្តាយ ។

រឿងរ៉ាវករណីចាប់ក្មេងស្រី៩ឆ្នាំ សិស្សសាលាទួលស្វាយព្រៃ
ប្រភពព័ត៌មានពីស្ត្រីជាម្តាយ ឈ្មោះ ស៊ឹម សុជាតិ អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ៥២ ផ្លូវ៣១០ សង្កាត់ទូលស្វាយព្រៃទី២ ខណ្ឌចំការមន បានរៀបរាប់ទាំងទឹកភ្នែកថា កូនរបស់គាត់អាយុ៩ឆ្នាំ រៀនថ្នាក់ទី២ នៅសាលាឯកជនទេ តែពេលនេះសាលាឯកជនត្រូវវិស្សមកាល ទើបគាត់យកកូនមកផ្ញើឲ្យរៀននៅសាលាបឋមសិក្សាទួលស្វាយព្រៃចំនួន២ថ្ងៃមកហើយ។ នៅព្រឹកថ្ងៃទី២៣ខែមិថុនា គាត់បានដឹកកូនរបស់គាត់ទៅសាលារៀនដូចសព្វដង លុះដល់ម៉ោង៩និង៣០នាទីព្រឹក ស្រាប់តែមានស្ត្រីម្នាក់ ជិះម៉ូតូស៊ុយហ្ស៊ុយគីវីវ៉ាមកល្បួងកូនស្រីរបស់គាត់ដោយគេប្រាប់ថា ឲ្យទៅមើលម្តាយ ដែលគ្រោះថ្នាក់ចរាចរណ៍បែកក្បាល។នេះបើតាមការរៀបរាប់របស់កូនស្រីប្រាប់គាត់។

រឿងរ៉ាវករណីចាប់ក្មេងស្រី៩ឆ្នាំ សិស្សសាលាទួលស្វាយព្រៃ
ស្ត្រីជាម្តាយរូបនេះបានបន្តថា ស្ត្រីដែលជាជនសង្ស័យមិនមែនល្បួងតែកូនស្រីគាត់ម្នាក់នេះទេ គឺនៅបានល្បួងក្មេងដទៃទៀតដែរ តែក្មេងៗទាំងនោះមិនព្រមទៅជាមួយលុះល្បួងចំកូនស្រីគាត់ នាងឆោតល្ងង់ក៏ព្រមជិះម៉ូតូទៅជាមួយគេតែម្តងទៅ។ ករណីនេះក៏មានការភ្ញាក់ផ្អើលដល់លោកនាយឧត្តមសេនីយ៍ ជូន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយលោកបានដាក់បញ្ជាទៅគ្រប់អធិការនគរបាលខណ្ឌទាំងអស់ ឲ្យតាមដាននិងសហការស្រាវជ្រាវករណីនេះផងដែរ។ លុះមកដល់ម៉ោង៦ល្ងាចថ្ងៃដដែលគ្រាដែលរូបគាត់កំពុងទួញសោកនឹងកូនស្រាប់តែអ្នកគ្រូប្រចាំថ្នាក់បានទូរស័ព្ទទៅប្រាប់គាត់ថា កូនរបស់គាត់បានត្រឡប់មកដល់សាលារៀនវិញហើយ ធ្វើឲ្យរូបគាត់រំភើបក្រៃលែង។

រឿងរ៉ាវករណីចាប់ក្មេងស្រី៩ឆ្នាំ សិស្សសាលាទួលស្វាយព្រៃ
បើតាមការឲ្យដឹងពីស្រ្តីម្នាក់ទៀត ត្រូវជាម្តាយមីងក្មេងស្រីរងគ្រោះវិញ បានប្រាប់ថា បើមើលតាមកាមេរ៉ាសុវត្ថិភាពរបស់អ្នកជិតខាង បង្ហាញថា ជនសងសង្ស័យបានដឹកក្មួយរបស់គាត់តាមម៉ូតូ ViVa ចូលទៅមន្ទីរពេទ្យមួយ ដោយយកទៅឲ្យស្ត្រីម្នាក់ តែស្ត្រីម្នាក់នោះ បានប្រាប់ថា ក្មេងស្រីរងគ្រោះមិនមែនជាកូនរបស់គាត់ទេ។ ក្រោយមកស្រ្តីជនសង្ស័យ បាននាំក្មួយស្រីរងគ្រោះទៅដើរលេងនៅផ្សារទំនើបសូរិយា រួចក៏បានដឹកយកមកផ្លុងចោលនៅម្តុំម៉ុងឌីយ៉ាល់ ដោយទុកលុយឲ្យចំនួន៥ពាន់រៀលដល់ក្មេងស្រីរួចស្ត្រីសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់តែម្តង ។បន្ទាប់មកក្មួយស្រីរបស់គាត់ បានហៅរ៉ឺម៉កម៉ូតូជិះ មកផ្ទះរបស់ខ្លួន នៅម្តុំផ្សារអូឡាំពិក តែដោយនាងភ្លេចកាតាប នៅឯសាលាបឋមទួលស្វាយព្រៃ ទើបឲ្យម៉ូតូរ៉ឺម៉កជូនទៅសាលា ហើយពេលដល់សាលានាងបានរត់ចូលទៅក្នុងថ្នាក់រៀនក៏ត្រូវបានលោកនាយកឃើញបានទូរស័ព្ទទៅប្រាប់ឪពុកម្តាយបានជ្រាបដំណឹងនេះ ។

រឿងរ៉ាវករណីចាប់ក្មេងស្រី៩ឆ្នាំ សិស្សសាលាទួលស្វាយព្រៃ
យ៉ាងណាសមត្ថកិច្ចសង្ស័យថាករណីនេះ ជនសង្ស័យចាប់មនុស្សច្រឡំទើបដោះលែងវិញ និងកំពុងសាកសួរឪពុកម្តាយនិងក្មេងស្រីរងគ្រោះ ដើម្បីស្រាវជ្រាវវែកមុខជនសង្ស័យចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ឲ្យបាន៕