ពុំនឹកស្មានដល់! ធ្វើស្រែរាប់សិបឆ្នាំអត់ដែលដឹងសោះ ស្រាប់តែរកឃើញ កំណព្វទ្រព្យដ៏មានតម្លៃ…

(ប្រទេសថៃ)៖ តាមប្រភពព័ត៌មានបានអោយដឹងថាម្ចាស់ដីស្រែមួយកន្លែងដែលមានឈ្មោះ «សុខបន់ ឆៃមុនី» បានទិញស្រែនេះអស់រយៈពេលជាង 50ឆ្នាំ មកហើយ ហើយគាត់ក៏បានធ្វើស្រែនៅលើដីនេះ អស់រយៈពេលជាង 45ឆ្នាំ មកហើយដែរតែមិនដែលឃើញមានអ្វីគួរអោយកត់សម្គាល់ឡើយ។ ដែលស្រែរបស់គាត់នៅឯតំបន់ប៉ូងពឿយ ស្រុកបឹងកាហ្វ ខេត្តបឹងកាហ្វ នៅប្រទេសថៃ។​

ថ្ងៃមួយគាត់បានជួលម៉ាស៊ីនអុិចស្ការមកជីកដីស្រែរបស់គាត់ស្ថិតនៅជម្រៅប្រហែល 1,3ម៉ែត្រ ហើយមួយរយៈក្រោយមានភ្លៀងធ្លាក់ខ្លាំងទើបបានប្រទះឃើញក្រឡបុរាណពីរបីតែម្តង។

បន្ថែមលើសពីនេះទៀតគេក៏រកឃើញមានវត្ថុប្រើប្រាស់ដែលធ្វើពីលោហៈធាតុនិងគ្រាប់អង្កាំផងដែរ ដែលជាកំណព្វទ្រព្យដ៏មានតម្លៃ។ រូបគាត់បានប្រមូលយកវត្ថុបុរាណទាំងនោះទៅរក្សាទុកនឹងផ្ទះរបស់គាត់ដោយរង់ចាំមន្ត្រីអាជ្ញាធរមកទទួលព្រោះវាជាសម្បត្តិរដ្ឋ៕