មិនសមសោះ!! Tony Jaa មានប្រតិកម្មដែលសារព័ត៌មានចុះផ្សាយថា គុនខ្មែរ គឺជារបស់ខ្មែរ ដោយនិយាយថា…

បន្ទាប់ពីលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដី ថៃ បាន ជំរុញ ឲ្យ លោក Thomas Bach ប្រធាន គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC) ជួយ ធ្វើ យ៉ាងណា ឲ្យ កីឡា ប្រដាល់ Muay Thai ត្រូវ បាន ដាក់ បញ្ចូល ក្នុង ព្រឹត្តិការណ៍ ប្រកួត កីឡា អូឡាំពិក ឆ្នាំ ២០២៤។

ហើយស្របពេលដែលថ្មីៗនេះ សារព័ត៌មាន The South China Morning Post ដែល មាន មូលដ្ឋាន នៅ ទីក្រុង ហុងកុង ទើប បាន ចុះ ផ្សាយ ថា Muay Thai (ប្រដាល់ ថៃ) មាន ដើម កំណើត មក ពី សិល្បៈ ក្បាច់ គុន បុរាណ ខ្មែរ ។ ដោយ មាន តឹកតាង នៅ លើ ជញ្ជាំង ប្រាសាទ ខ្មែរ នា សតវត្ស ទី ១២ មិន អាច ប្រកែក បាននោះ បានធ្វើឲ្យមានប្រជាជាតិខ្លះមិនមានអារម្មណ៌សប្បាយចិត្តចំពោះសារព័ត៌មាននេះ ។

ជាមួយគ្នានេះផងដែរ តារាភាពយន្តដ៏ល្បីរបស់ប្រទេសថៃ Tony Jaa ដែលប្រជាជនខ្មែរតែងតែទស្សនាតាមរយះរឿងជាច្រើន ដែលក្នុងនោះតារារូបនេះច្រើនសំដែងរឿងវ៉ៃតប់គ្នា ពិសេសគឺពេញចិត្តទៅលើក្បាច់គុនរបស់តារារូបនេះតែម្តង ដោយឡែកក៏មានប្រជាជនខ្មែរមួយចំនួនបានយល់ច្រឡំថា Tony Jaa មានពូជអំបូរជាខ្មែរផងដែរ ដោយយោងទៅតាមដើមកំណើតរបស់តារារូបនេះកើតនៅខេត្តសុរិន្ទប្រទេសថៃ ។

តារាសំដែងល្បីវ័យ៤១ឆ្នាំ Tony Jaa ក្រោយពីបានទទួលដំណឹងអំពីសារព័ត៌មាន The South China Mornig Post បានចុះផ្សាយថា ក្បាច់ គុន បុរាណ ខ្មែរ រឺ ក៏គុនខ្មែរ ជារបស់ប្រទេសខ្មែរនោះ បានធ្វើអោយតារាងសំដែងមានដើមកំណើតនៅខេត្តសុរិន្ទរូបនេះ បានសរសេរនៅលើ Page Facebook ផ្លូវការរបស់ខ្លួនដោយបាននិយាយជាភាសារអង់គ្លេសថា

ខ្ញុំទើបតែចាប់អារម្មណ៌ទៅលើសំដីដែលប្រកែកគ្នាទៅលើប្រភពដើមនៃក្បាច់គុន..ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ប្រដាល់ថៃក្តី ប្រដាល់ខ្មែរក្តី ល្បុក្តតោ រឺក៏ក្បាច់គុនចម្រុះក្តី គួរតែជួយអភិរក្ស ជៀសជាងការចំអកឡក់លើយ ហើយយកមកដណ្តើមគ្នាថាជារបស់អ្នកណានោះ យើងគួរតែជួយគ្នាថែរក្សាទៅវិញទៅមកល្អជាង។ ជារបស់អ្នកណា ប្រភពមកពីណា វាមិនសូវសំខាន់ទេ សំខាន់គឺការអភិរក្សក៏ដូចជាមានទស្សនះវិស័យវែងឆ្ងាយមកលើក្បាច់គុនមួយនេះ អញ្ចឹងអាចធ្វើអោយចិត្តរបស់យើងអាចស្ងប់បាន ម្យ៉ាងវិញទៀតក្បាច់គុននេះមានប្រភពនិងដើមកំណើតមកពីណា សូមគិតតែត្រឹមក្នុងចិត្តទៅបានហើយ។

ពីខ្ញុំ Tony Jaa