អិយ៉ាស់!!! តាន់ គីមសួរ លេងមួយក្បាច់នេះធ្វើឲ្យ ដួង ម៉ានិច្ច , នី មុន្នីនាថ និង ដេនី ក្វាន់ ភ័យរត់បះសក់ រហូតលុតជង្គង់ស្រែកទ្រហ៊ោយំ (មានវីដេអូ)

ប្រិយមិត្តច្បាស់ជាជ្រាបហើយហើយលោក តាន់ គីមសួរ ដែលជាផលិតករវីដេអូសាកចិត្ត បានបង្ហាញនូវវីដេអូដែលមានឈ្មោះ Scare or No Scare ជាថ្មីម្តងទៀត។ ដោយលើកនេះលោកបានដាក់ពស់ជ័រ ដើម្បីធ្វើការបន្លាចដល់សិល្បការិនី ដូចជាកញ្ញា ដេនី ក្វាន់ , សុវត្ថិឌី ធារិកា, នី មុន្នីនាថ និង ដួង​ ម៉ានិច្ច។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ សិល្បការិនីទាំង ៤ដួង ដែលត្រូវបានគេលបដាក់សត្វពស់នៅជិតខ្លួន បានលោតរត់ចេញទាំងភាពភ័យខ្លាច ជាពិសេស កញ្ញា ដួង ម៉ានិច្ច មានភាពភ័យខ្លាចរហូតដល់លុតជង្គង់សម្រក់ទឹកភ្នែក។ តោះមកមើលវីដេអូនៅខាងក្រោមនេះ៖





វីដេអូ