ឥទ្ធិពលគ្រឿងញៀន! កូនប្រុសអកតញ្ញូ ហ៊ានលើកដៃសម្លាប់ម្តាយខ្លួនឯង

កំពតៈ ព្រោះឥទ្ធិពលគ្រឿងញៀន ធ្វើឲ្យ​កូនប្រុសអកតញ្ញូមា្នក់ លែងដឹងខុសដឹងត្រូវ ហ៊ានលើកដៃ​​​សម្លាប់ម្តាយបង្កើតខ្លួនឯង។ ករណីខាងលើនេះ បានកើតឡើងកាលពីម៉ោង៧៖៣០នាទីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

ស្រ្តីរងគ្រោះឈ្មោះ រៀម ហែ អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅភូមឃុំ កើតហេតុខាងលើ។

តាមការសាកសួរបំភ្លឺពីប្តី ស្រីរងគ្រោះ បានឲ្យ​ដឹងថា ជនរងគ្រោះបានស្លាប់ តាំងពីវេលាម៉ោងប្រមាណ៧:៣០នាទីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៨ ពេលដែលរូបត្រឡប់មកពីផ្ទះម្តាយវិញ នៅវេលាម៉ោង១០និង៣០នាទីយប់​ ហើយឃើញឈាមនៅក្រោមផ្ទះ ផ្ទះចាក់សោទៀត ពេលនោះ គាត់ក៏គាស់ជញ្ជាំងផ្ទះ ឃើញប្រពន្ធគាត់ដេកស្លាប់ទៅហើយ។

សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា គាត់បានទទួលព័ត៌មាន នៅវេលាម៉ោង១១យប់ ពីប្រជាពលរដ្ឋ ហើយក៏ចុះមកដល់ កន្លែងហេតុឃើញជនរងគ្រោះដេកស្លាប់នៅលើផ្ទះតែម្តង។

សមត្តកិច្ច បានបន្តទៀតថា ជនល្មើស គឺជាកូនប្រុសបង្កើតឈ្មោះ ណុំ សុរឿន ភេទប្រុស អាយុជាង២០ឆ្នាំ អីឡូវនេះ កំពុងរត់គេចខ្លួន ទោះជាយ៉ាងណាក៏ដោយសមត្តកិច្ចកំពុងតាមចាប់ខ្លូនជនល្មើសនេះ មកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខានតែបាន៕