ពិតជាអស្ចារ្យមែន!!! ព្រាប សុវត្ថិ និង កូនៗទាំង ៣ ប្រកៀកស្មាគ្នាចេញបទថ្មី ធានាថាប្លែក (មានវីដេអូ)
កំពូលតារាចម្រៀងដ៏ល្បីល្បាញលោក ព្រាប សុវត្ថិ បានដឹកដៃកូនប្រុសទាំង ៣ របស់ខ្លួន ប្រកៀកស្មាគ្នាបង្ហើរសំនៀងមួយបទយ៉ាងពីរោះ និង មានភាពទាក់ទាញប្លែកភ្នែកមែនទែន ដែលបទចម្រៀងនោះមានចំណងជើងថា «ចង្វាក់ប៉ឺតៗ» ។
រឿងដែលកាន់តែពិសេស បទចម្រៀងដ៏ថ្មីសន្លាងដែលជាការបកស្រាយរួមគ្នារវាងកំពូលតារាចម្រៀងសម្បូរដោយប្រជាប្រិយភាពលោក ព្រាប សុវត្ថិ និង កូនៗ គឺជាការនិពន្ធទំនុកច្រៀង ក៏ដូចជានិពន្ធបទភ្លេងដោយតារាចម្រៀងវ័យក្មេង សុវត្ថិ មុនីវណ្ណ កូនប្រុសច្បងរបស់កំពូលតារាចម្រៀងខាងលើ និង សុវត្ថិ មុនីនាគ ជាកូនប្រុសទីពីរ ។
មានការកោតសរសើរជាច្រើនពីសំណាក់មហាជន ជាពិសេសបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកទៅលើបទចម្រៀងទើបនឹងចេញក្ដៅៗរបស់ឪពុកកូនកំពូលតារាចម្រៀង ព្រាប សុវត្ថិ ។ មិនត្រឹមតែបកស្រាយបទចម្រៀងបានពីរោះរណ្ដំចិត្តអ្នកគាំទ្រប៉ុណ្ណោះទេ សូម្បីតែ MV ក៏មានភាពទាក់ទាញគួរឱ្យចាប់អារម្មណ៍ណាស់ដែរ ៕