សូមចូលរួមត្រេកអរ! ភរិយាលោក កែវ វាសនា សម្រាលបានកូនស្រីដ៏គួរឲ្យស្រលាញ់ ឯឈ្មោះវិញពីរោះដូចតួចិន…

តារាចម្រៀងប្រុសទទួលបានប្រជាប្រិយភាពខ្ពស់ គឺលោក កែវ វាសនា បានសាងគ្រួសារដ៏មានសុភមង្គលមួយ ជាមួយនឹងភរិយារូបស្រស់ ដោយមានកូនប្រុសគួរឲ្យស្រលាញ់មួយរូបជាចំណងដៃ។ យ៉ាងណាមិញនៅថ្ងៃនេះ បន្ទាប់ពីការរង់ចាំជាយូរ លោកក៏ទទួលបាននូវសមាជិកថ្មី ដោយភរិយាលោកសម្រាលបានកូនស្រីមួយរូបដ៏គួរឲ្យស្រលាញ់។


ដោយកូនស្រី ដែលជាកូនទីពីរ នេះមានឈ្មោះ ស្នា ឈីអុីង កើតថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ម៉ោង១០ៈ ២១នាទី ព្រឹក ទម្ងន់៣គីឡូ៤ខាំកន្លះ សម្រាលនៅមន្ទីរពេទ្យ រូយ៉ាល់ភ្នំពេញ។ ក្នុងនោះក៏មានការចូលរួមអបអរសាទរ ពីសំណាក់បងប្អូនមហាជន និងកោតសរសើរថាកូនស្រីដែលទើបនឹងកើតនេះពិតជាគួរឲ្យស្រលាញ់មិនចាញ់កូនប្រុសច្បងឡើយ៕