ពត័មានក្តៅៗ ! កែងឆេះ ផ្តាំថា៖ ឲ្យខ្មែរ ឈប់គិតពីរឿងថាខ្លួនជាម្ចាស់ក្បាច់គុនទៀត

មានការចេញមតិពីសំណាក់ លោក តូនី ចា ឬ ចាបភ្នំយ៉ារ៉ាល់ ដែលលោកអ្នកបានដឹងហើយថា ក្បាច់គុនកែងឆេះរបស់លោកមានការទទួលស្គាល់គ្រប់ខ្សែរភាពយន្តរបស់លោក នៅក្នុងសាច់រឿងថៃជាច្រើនឆ្នាំ ហើយលោកក៏មានបំណងលើកកម្ពស់ក្បាច់ថៃ​ ដែលត្រូវបានប្រជាជនខ្មែរគាំទ្រ បាក់ទឹកបាក់ដី ដោយតារារូបនោះបានអះអាងថាក្បាច់គុនខ្លួនជា ក្បាច់ខ្មែរ តាមរយៈការហាត់រៀនពីគ្រូជនជាតិខ្មែរ សុរិន្ទដូចគ្នា ក្រោយមកគ្រូរបស់លោក បានកាត់កាលលោកចោល។ ដោយសារតែ តូនី ចា យកប្រពន្ឋជាជនជាតិថៃ និងភ្លេចគុណបំណាច់គ្រូ រួមទាំងឪពុកម្តាយផងដែរ។ ថ្មីៗក្រោយមានសង្រ្គាមសម្តី រឿងក្បាច់ប្រដាល់ តូនីចា បានចេញសារមកដាស់តឿនជនជាតិខ្មែរទាំងអស់អោយយល់ពីពាក្យថា ទស្សនៈវិជ្ចា ជាជាងការផ្តោតតម្លៃថាក្បាច់គុននោះមានប្រភ​ពមកពី ណា​ដោយបានលើកឡើងថា ​ថ្មីៗខ្ញុំបានឃើញសារឈ្លោះគ្នាទាក់ទាកជាមួយក្បាច់គុនថៃបុរាណ! ទោះយ៉ាងណាក្បាច់ថៃបុរាណនៅថាជាថៃបុរាណ ខ្មែរបុរាណ នៅតែជាខ្មែរ បុរាណឬ អាចនិយាយម្យ៉ាងទៀតបានថាក្បាច់គុននៅតែជាក្បាច់គុនមិនសំគាល់អ្វីទាំងអស់ !រឿងដែលសំខាន់បំផុតក្នុងរឿងនេះ គឺជាការគោរពក្បាច់គុន និងគោរពគ្នា ទៅវិញទៅមក ក្បាច់គុនមានប្រភពមកពីណាវាមិនសំខាន់នោះទេ អ្វីដែលសំខាន់គឺទស្សនៈ ប្រសិនបើអ្នកទាំងអស់គ្នាយល់ពីទស្សនៈ ហើយព្រលឹងអ្នកនៅលើទស្សនៈនៃ ទ្រឹស្តីនោះ នោះអ្នកទើបជាម្ចាស់របស់វា ហើយក្បាច់គុននេះនិងមានប្រភពពីខ្លួនអ្នក! ការលើកឡើងបែបនេះត្រូវបានតារារូបនេះបង្ហោះក្រោយពេលមានការអះអាងថា ខ្មែរ ម្ចាស់ក្បាច់គុន ខណៈដែលតូនីចា យល់ថា ក្បាច់គុនគ្មានម្ចាស់នោះទេ អោយតែអ្នកហាត់យល់ពីទស្សនៈក្បាច់គុន នោះទើបជាម្ចាស់ពិតប្រាកដ៕







សូមជួយស៊ែរបន្តផង! សូមអរគុណ!