គួរអោយភ្ញាក់ផ្អើល!!!! Bella ជូនលុយ ឲ្យម្តាយ កាន់ពេញដៃ ក្នុងថ្ងៃ………….

ថៃ: កាលពីម្សិលមិញ តារាសម្តែងស្រី Bella Ranee ដែលកំពុងតែមានសន្ទុះប្រជាប្រិយខ្ពស់​ ក៏បានឆ្លៀតពេលធ្វើពិធីអបអរសាទរថ្ងៃខួបកំណើតរបស់អ្នកម្តាយបង្កើតខ្លួន។

ក្នុងនោះផងដែរ នាងក៏បានបង្ហាញជូននូវពាក្យពេចន៍ជូនពរជាពិសេសទៅដល់អ្នកម្តាយរបស់ខ្លួនថា «រីករាយថ្ងៃខួបកំណើតរបស់មនុស្សស្រីដ៏អស្ចារ្យរបស់ខ្ញុំ កូនសូមឲ្យអ្នកម្តាយជួបតែសេចក្តីសុខ មានកម្លាំងមាំមួន ព្រមទាំងមានសុខភាពល្អ ជានិច្ច ហើយកូននៅតែជាក្មេងតូចរបស់អ្នកម្តាយជារៀងរហូត កូនស្រលាញ់ម្តាយជាងគេ ក្នុងលោកនេះ »។

ស្របពេលជាមួយគ្នានេះ Bella Ranee ក៏បានបង្ហាញពីរូបថតមួយសន្លឹករបស់អ្នកម្តាយនាង ដែលបានកាន់សន្លឹកលុយជាច្រើន ដោយមានស្នាមញញឹមយ៉ាងស្រស់ស្អាត​ ផងដែរ។​

ទាំងអស់ ក៏បានធ្វើឲ្យមហាជនជាច្រើន ដែលជាអ្នកគាំទ្ររបស់នាង ពិតជាមានការរំភើបចិត្តជាខ្លាំង ចំពោះសកម្មភាពដឹងគុណជូនទៅកាន់អ្នកម្តាយរបស់នាង យ៉ាងដូច្នោះ៕

ហេតុដូចនេះ ខាងក្រោម ជាសំណុំរូបភាពមួយចំនួូន កាលពីពេលម្សិលមិញរបស់នាង និងម្តាយ៖