ព្រៃផ្សៃខ្លាំងណាស់!! សមត្ថកិច្ចនាំជនសង្ស័យ ដែលប្រើ​អំពើហិង្សា​ដាក់​ប្រពន្ធ​ដូច​សត្វ​ធាតុរហូតដល់ស្លាប់​ ​យក​ទៅ​ធ្វើ​ត្រាប់​នៅផ្ទះ​កើតហេតុ (Video)

ខេត្តបន្ទាយមានជ័យ ៖ នៅ​ខណៈ​នេះ សមត្ថកិច្ច​បាន​នាំ​យក​ជនសង្ស័យ​ដែល​សម្លាប់​ប្រពន្ធ​យក​ទៅ​ធ្វើ​ត្រាប់​នៅផ្ទះ​កើតហេតុ ។ តាម​ពិត​ជនសង្ស័យ​អះអាង​ថា គ្មាន​ចេតនា​សម្លាប់​ប្រពន្ធ​ទេ ដោយ​យក​កាំបិត​ថា​វាយ​ជើង​ដូច​សព្វមួយដង តែ​ដឹង​អី​នាង​ជា​ប្រពន្ធ​លើក​នេះ​ដេក​យក​ក្បាល​មក​ខាងជើង ក៏​វាយ​ត្រូវ​ក្បាល បណ្ដាល​ឲ្យ​រង​របួសធ្ងន់​រហូត​សន្លប់​បន្ទាប់​មក​ក៏​លើក​នាង​ផ្ដួល​ក្បាល​ទៅ​ខាងលើ​ដូចដែល​នាង​ដេក​រាល់ដង​វិញ ។

ករណី​សម្លាប់​នេះ ពេល​សួរ​រក​មូលហេតុ គេ​ឆ្លើយ​ទាំង​សឿង​ថា ដោយសារ​ប្រចណ្ឌ​នាង​ព្រោះ​តែង​ទាក់ទង​និយាយ​ជាមួយ​អ្នក​ផ្សេង ។ ករណី​យក​ជនសង្ស័យ​ធ្វើ​ត្រាប់​នេះ សមត្ថកិច្ច​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដាក់​កម្លាំង​យាមកាម​យ៉ាង​តឹង​រឹង ព្រោះ​ខ្លាច​មាន​អ្នក​ផ្ទុះ​កំហឹង​លើ​ជនសង្ស័យ ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​មាន​រង្វាន់​លើកទឹកចិត្ត​ដល់​កម្លាំង​ក្រោម​ឱវាទ​ក្រុង​ប៉ោយ​ប៉ែ​ត ចំនួន​៦០០​ដុល្លារ​ផង​ដែរ សម្រាប់​ជា​ការ​លើ​ទឹកចិត្ត នឹង​ចូលរួម​រក្សា​សន្តិសុខ​នៅ​ក្នុង​ដាន​សមត្ថកិច្ច​បន្ត​ទៀត ៕