សាធុ សាធុ! វត្តមួយនៅក្នុងខេត្តតាកែវ ដែលមានព្រះពុទ្ធរូប ជំុវិញភ្នំ ចំនួន ២មឺុនអង្គ ខណៈដែលគ្រោងកសាងរហូតដល់ទៅ ៨មឺុន៤ពាន់អង្គ (មានវីដេអូ)

ថ្មីៗនេះមានការចែករំលែក និងសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញវត្តមួយនៅក្នុងខេត្តតាកែវ បានធ្វើការសាងសង់ព្រះពុទ្ធរូបដែលមានច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។ ដោយយោងតាមព័ត៌មានការរាយការណ៍ថា ព្រះពុទ្ធរូបដែលមានច្រើនអង្គនេះ មានទីតាំងក្នុងវត្តពុទ្ធគីរីកម្ពុជា ស្ថិតនៅភូមិត្រពាំងស្ការ ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានចំងាយ​ពី ភ្នំពេញ ជាង៩០គីឡូម៉ែត្រ​ ធ្វើដំណើរតាមផ្លូវជាតិលេខ៣។

ដោយព្រះពុទ្ធរូបមានគម្រោងសាងសង់រហូតដល់ទៅ ប្រាំបីមឺុនបួនពាន់អង្គ ឯណោះ ខណៈដែលបច្ចុប្បន្ននេះមានការកសាងបានចំំនួន ២ម៉ឺនអង្គជាងហើយ។ ក្នុងនោះផងដែរក៏មានមហាជនជាច្រើនសម្តែងការកោតសរសើរ និងមានចំណាប់អារម្មណ៍ក្នុងការចាប់កុសលជួយដល់ការកសាងព្រះពុទ្ធរូបនេះ ដើម្បីឲ្យគម្រោងព្រះពុទ្ធរូប ប្រាំបីមឺុនបួនពាន់អង្គ បានបញ្ចប់ដោយជោគជ័យឆាប់ៗនេះ៕