ពេលនេះ! ជា ស្រួច ចេញមុខអះអាងភាពស្អាតស្អំ រឿងគ្រោះលើប្អូន សានសុម៉ាលី ថាជារឿង…

ភ្នំពេញ៖ អតីតកីឡាករប្រដាល់ដ៏ល្បី លោក ជា ស្រួច តែចុងក្រោយក៏ចាកឆ្ងាយសង្វៀនប្រដាល់ រស់ក្នុងជីវភាពក៏​មិ​​ន​ជាធូរធាផងនោះ ស្រាប់តែឳកាសបញ្ចប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក៏ផ្ទុះរឿងថា មានជាប់ពាក់ព័ទ្ធនិងករ​ណី​ ប្អូនប្រុស កញ្ញា សាន សុម៉ាលី ដែលមានគ្រោះរបួសពេញខ្លួន និងបាក់ភ្លៅម្ខាងផង ខណៈគ្រោះនេះដំបូងក៏ល្បី​ថា​ ប្អូនប្រុសតារា សាន សុម៉ាលី ដើរចូលឡាន ប៉ុន្តែនាងថារឿងនេះ ជាប់ ពាក់ព័ន្ធ នឹងលោក ជា ស្រួច ព្រោះថា មុ​នកើតមានគ្រោះអាក្រក់នេះ ពួកគេរួមដំណើរដំណើរជុំគ្នា។

នៅក្នុងសំដីអះអាងរបស់នាង សាន សុម៉ាលី តារាសម្តែងសម្ញែងដើមទ្រូងសិចស៊ី សមងារតួនាងកាកីនោះ នា​ង​ថា​ មុនពេលកើតរឿង ដែលប្អូនខ្ញជួបគ្រោះថ្នាក់នេះ គេបានទៅពីភ្នំពេញ ទៅខេត្តឧត្តមានជ័យជាមួយបងជា ស្រួ​ច រួមនឹងមិត្តភក្កិគាត់ម្នាក់ទៀត បន្ទាប់មកប្រាប់ឪពុកខ្ញុំថា ប្អូនប្រុសខ្ញុំដើរចូលឡាន តែពេលបងប្អូនខ្ញុំនាំប្អូនខ្ញុំទៅពេទ្យសូរិន្ទ ពិនិត្យស្នាមរបួសមិនមានស្នាមឡានបុកទេ មានតែស្នាមបាញ់បាក់ភ្លៅ ។

ក្នុង នាង សាន សុម៉ាលី អះអាងទៀតថា ពេលនោះទំនាក់ទំនង ទៅបង ជា ស្រួច មិនបានគាត់បិទទូរស័ព្ទក៏មិនដឹង ហើយចំណែកមិត្តភក្កិបងជា ស្រួច គាត់យកតែខោអាវទៅបោះអោយឪពុកខ្ញុំថា កូនអ៊ុំស្លាប់ហើយ ។

ពាក់ព័ន្ធរឿងនេះ តួឯកប្រុសក្នុងចម្រៀងលោក ខេមរៈ សិរីមន្ត បទ «បេះដូងអ្នកប្រដាល់» ជា ស្រួច ទើបនឹង ចេញមុខបកស្រាយ លាងភាពអាស្រូវខ្លួន តាមគណនីហ្វេសប៊ុក ដោយ ថា«ជំ​រាប​សួ​សម្តេចទ្រង់ឯកឧត្តមនិងលោកជំទាវព្រមទាំងពុកម៉ែបងប្អូនជាទីគោរពអំពីខ្ញុំបាត ថ្ងៃនេៈខ្ញុំបាតសុំបកស្រាយពីបត់ពាក់ពាន់ជាមួយសាន សុម៉ាលី»។

លោកក៏បន្តថា« ដំបូងប៉ាសាន សុម៉ាលី​ហៅ​ខ្ញុំទៅលេងអូស្មាច់ថ្ងៃចុងក្រោយចូលឆ្នាំហើយការាប់អានរវាងខ្ញំជាមួយ សាន សុម៉ាលីជាង30ឆ្នាំហឹយតាំងពីឪពុកម្តាយខ្ញំនៅរស់រហូតដល់គាត់ស្លាប់មិនសំមកនិយាយរឿងមិនពិតសូម្បី​តែ​​ទៅ​និងថាទៅជាមួយខ្ញុំតាមពិតខ្ញុំទៅម្នាក់ឯងគត់»។

ខណៈសាររៀបរាប់នេះលោកហាក់បង្ហាញទាំងកំហឹងទៀតថា«ហើយពេលប្អូនគ្រោៈថ្នាក់ចរាចរនិយាយថាគេវាយបា​ក់​ជើងបាក់ដៃ ហើយពេលកើតរឿងថាខ្ញុំមិនចូល តាមពិតនិយាយគ្នាសោះ ហើយចង់សួថានិយមិនពិតប្រាប់សា​រព័​ត៍​មានបែបនេៈបានន័យថាចង់ចោទខ្ញុំមែនទេ?សូមផ្តាំថា!កុំយកភាសាស្រវឹងមកនិយាយបំផ្លាញកិត្តយសខ្ញុំប្រ​យ័​ត្ន​បកវិញកុំថាប្អូនចិត្តអាក្រក់ ព្រោះស្រុកយើងមានច្បាប់ណាបង»៕