អានហើយទប់ទឹកភ្នែកមិនជាប់! បែកគ្នាជាង២០ឆ្នាំ ដឹង​តួស្ដេចជា​ឪពុក ស្រាប់តែនិយាយបែបនេះដាក់ត្រចៀកកាំ…

កន្លង​ទៅ​អស់​រយៈ​ពេល​ជាយូរ​មក​ហើយ​ដែល​ភាពយន្តភាគ​បុរាណ​ចិន​ “ព្រះនាងយេយេ” បាន​ចាក់​បង្ហាញ​ខ្លួន បើ​គិតទៅ​មាន​រយៈ​ពេល​ជាង ២០​ឆ្នាំ​ហើយ។

ក្នុង​រយៈ​ពេល​យូរ​បែប​នេះ​ តារា​សម្ដែង​ក្នុង​រឿង​ខ្លះ​តែង​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា​ ខណៈ​ខ្លះ​ទៀត​មិន​ដែល​បាន​ជួប​គ្នា​ផ្ទាល់​ទាល់​តែ​សោះ។ ប៉ុន្តែ​ជា​ឱកាស​ល្អ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​ ២២ ខែ​មេសា​ម្សិលមិញ កម្មវិធី​ China Film Association លើក​ទី​៩​ ដែល​ប្រារព្ធ​ឡើង​ក្នុង​ទី​ក្រុង​ប៉េកាំង បាន​នាំ​តារា​សម្ដែង​ល្បីៗ​ក្នុង​រឿង​ ២​នាក់​ឲ្យ​មក​ជួប​ប្រជុំ​គ្នា​ជា​ថ្មី។

តារា​សម្ដែង​ធំ​ប្រចាំ​រឿង​ “ព្រះនាងយេយេ” ២​រូបនោះ​គឺ​ Zhao Wei (ត្រចៀកកាំ) និង​ លោក​ Zhang Tielin (តួ​ស្ដេច)។ ពិត​ណាស់​ តាំង​ពី​សម្ដែង​រឿង​ចប់​មក​ អ្នក​ទាំង​ ២​មិន​ដែល​ជួប​គ្នា​នោះ​ឡើយ ប៉ុន្តែ​ពេល​បាន​ជួប​គ្នា​លើក​នេះ​ លោក Zhang Tielin បាន​បញ្ជាក់​អារម្មណ៍​ក្នុង​ចិត្ត ស្រប​ពេល​ឡើង​ទទួល​ពាន​រង្វាន់​ពី​កម្មវិធី​ និង​បាន​ក្រឡេក​មើល​ចំ​ Zhao Wei ដែល​កំពុង​អង្គុយ​ពី​មុខ​លោក​ថា៖ ខ្ញុំ​ឃើញ​ Zhao Wei ហើយ​ពិត​ជា​មាន​អារម្មណ៍​ក្ដុកក្ដួល​ និង​រំភើប​បំផុត​ ព្រោះ​កន្លង​ទៅ​រយៈ​ពេល​ជា​យូរ​ពួកយើង​មិនដែល​បាន​ជួបគ្នា​នោះ​ទេ”។ តាម​សម្ដី​របស់​តួ​ស្ដេច​រូបនេះ​ បាន​ធ្វើ​ឲ្យ​អ្នក​ចូលរួម​ក្នុង​កម្មវិធី​សើច​ និង​អបអរ​គ្រប់គ្នា​សម្រាប់​ជំនួប​មួយ​នេះ។

ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជា​នៅ​ចាំ​មិន​ភ្លេច​ទេ​ នូវ​ការ​សម្ដែង​ជា​តួ​ឪពុក​កូន​ របស់​ Zhang Tielin និង​ Zhao Wei ដែល​បាន​ធ្វើ​ឲ្យ​អ្នក​តាមដាន​ជា​ច្រើន​ផ្ដោត​ការ​ពេញ​ចិត្ត​ចំពោះ​ចរិត​តួអង្គ​ទាំង​ ២៕