ចេះតែឆ្ងល់ថា! ហេតុអ្វីបានជាប្រពន្ធ ព្រាប សុវត្ថិ ស្កាត់តាមប្តី និងកូន ស្ទើរគ្រប់កម្មវិធី…

ភ្នំពេញ៖ ជារឿយៗ គេតែងតែឃើញវត្តមានអ្នកស្រី ឡុង ស្រីមុំ ប្រពន្ធកំពូលតារាចម្រៀង ព្រាប សុវត្ថិ ទៅតាមប្តីស្ទើរតែគ្រប់កម្មវិធី មិនថាជាកម្មវិធីប្រគំតន្ត្រី ឬទៅចូលរួមជាភ្ញៀវកិត្តិយសនោះទេ អញ្ចឹងហើយបានមហាជនមួយចំនួនមានការងឿងឆ្ងល់ខ្លាំងណាស់ថា ហេតុអ្វីបានប្រពន្ធ ព្រាប សុវត្ថិ តាមប្តីស្អិតម្ល៉េះ?

តែអ្វីដែលជាការពិត ត្រូវបានទម្លាយពីអ្នកស្គាល់ក្រុមគ្រួសារតារាចម្រៀង ព្រាប សុវត្ថិ ថា «នាងមិនមែនប្រច័ណ្ឌ​ ឬហួងហែងប្តីនោះទេ ប៉ុន្តែវត្តមានរបស់នាងបានធ្វើឲ្យ ព្រាប សុវត្ថិ មានភាពកក់ក្តៅយ៉ាងខ្លាំង ព្រោះថានាងទៅជួយតុបតែងខ្លួនប្រាណ និងរៀបចំសម្លៀកបំពាក់ប្តីមុននឹងក្រោយច្រៀង»។


ហើយដល់ពេលឥឡូវកូនទាំង ៣ក្លាយជាតារាចម្រៀងទៀត អ្នកស្រី ឡុង ស្រីមុំ កាន់តែរវល់ខ្លាំងឡើង ណាមួយត្រូវរៀបចំសម្លៀកបំពាក់ឲ្យប្តី និងត្រូវងាកមកជួយរៀបចំនិងច្នៃម៉ូដសំលៀកបំពាក់ថ្មីៗឲ្យកូនប្រុសទាំង ៣ទៀតផង។ មូលហេតុនឹងហើយបានជាអ្នកស្រីបានលេចមុខជាញឹកញាប់ជាមួយកូនប្រុស និងប្តីសំណប់ចិត្តនោះ។