មិនធ្លាប់ដឹងពីមុនសោះថា៖ ទឹកឪឡឹកអាចជួយបង្កើនសមត្ថភាពផ្លូវភេទ ខ្លាំង អញ្ចឹងសោះ!

កម្ពុជា៖ ផ្លែឪឡឹកសម្បូរដោយអត្ថប្រយោជន៍សម្រាប់ទ្រទ្រង់រាងកាយមនុស្សយ៉ាងលើសលប់ក្នុងចំណោមផ្លែឈើជាច្រើនមុខទៀត ។ ក្នុងនោះផងដែរ ផ្លែឪឡឹកមានសារជាតិ Lycopen និង Citrulline ដែលវាអាចជួយបង្កើនសមត្ថភាពផ្លូវភេទ ធ្វើឲ្យដំណើរឈាមរត់ស្រួល និងចូលរួមកាត់បន្ថយការ​លើសឈាមរបស់បងប្អូនបានមួយកម្រិត ។

ឥឡូវចង់ដឹងថា ធ្វើយ៉ាងម៉េច ដើម្បីទទួលបានទឹកឪឡឹកយកមកពិសារឲ្យមានប្រសិទ្ធភាពខ្ពស់៖

១. គ្រឿងផ្សំ៖ ផ្លែឪឡឹក ​និងផ្លែក្រូចឆ្មារ

២. របៀបធ្វើ៖

– ត្រូវចិតផ្លែឪឡឹកជាចំណិតតូចៗ និងផ្នែកសនៅជាប់នឹងសំបក បន្ទាប់មកក្រឡុកនឹងម៉ាស៊ីន ដោយយកចំនួន ១លីត្រ ។

– ចាក់ទឹកឪឡឹកចំណុះ ១លីត្រនោះ ចូលក្នុងឆ្នាំង ហើយដាំប្រមាណ ២នាទី បន្ទាប់មកច្របាច់ក្រូចឆ្មាចូលក្នុងឆ្នាំងនោះដែរ និងដាំរហូតឲ្យពុះ ស្រកនៅ​សល់ប្រមាណ ០.៥លីត្រ ។

– ទុកទឹកឪឡឹកឲ្យត្រជាក់ប្រមាណ ១ម៉ោង បន្ទាប់មកចាក់ចូលកែវ យកទៅទុកក្នុងទូរទឹកកក ។
ត្រូវចាំ៖ លោកអ្នក ត្រូវផឹកទឹកឪឡឹកនេះ នៅមុនពេលបាយព្រឹក និងបាយល្ងាច ប្រមាណ ២ស្លាបព្រាបាយ ។