នៅពេលនេះ!!! ដឹងមុខមាត់ពិតដែលជាប្រពន្ធ និងកូនទាំង២ របស់តារាចម្រៀង ខេមរៈ សិរីមន្ត ហើយ

ទីបំផុត​តារា​ចម្រៀង ខេមរៈ សិរីមន្ត ដែល​បាន​លាក់កំបាំង​រឿង​ស្នេហា​របស់​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បាន​ប្រភព​ច្បាស់​ការ​មួយ​បាន​ទម្លាយ​ឲ្យ​ដឹង​​អស់​ហើយ​នៅ​ព្រឹក​នេះ ដោយមានទាំងរូប​ថត​​​ភរិយា​ និង​កូន​ទាំង​២​​​របស់​លោក​។


តាម​ប្រភព​សូមមិនបញ្ចេញឈ្មោះ បាន​រាយការណ៍​មក​ Sabay ថា ភរិយា​របស់ តារា​ចម្រៀង ខេមរៈ សិរីមន្ត មាន​ឈ្មោះ ផល្លី វ័យ​៣០ឆ្នាំ​ស្ដើង គឺ​ជា​អ្នក​ស្រុក​កំណើត ក្នុង​ខេត្ត​កំពង់​ចាម ដូច​ទៅ​នឹង លោក ខេមរៈ សិរីមន្ត​ ហើយ​មាន​ការ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជា​មួយ​គ្នា​ផង​ដែរ។


បច្ចុប្បន្ន​​លោក ខេមរៈ សិរីមន្ត​ ទទួល​បាន​កូន២នាក់ ប្រុស១ ស្រី១ កូន​ប្រុស​ឈ្មោះ ខេមរៈ មន្ត​ស្នេហ៍ វ័យប្រហែល៥ឆ្នាំ និង​កូន​ស្រី​ឈ្មោះ ខេមរៈ ស្ត្រី វ័យ​ជាង​២ឆ្នាំ។ តាម​ប្រភព​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​បន្ត​ឲ្យ​ដឹង​ថា តាំង​ពី​រៀប​ការ​មក លោក ខេមរៈ សិរីមន្ត មិន​ឲ្យ​ភរិយា​របស់​លោក​ធ្វើ​អ្វី​ឡើយ គឺ​ឲ្យ​នៅ​តែ​ផ្ទះ​​ចាំ​មើល​តែ​ថែ​កូន ដោយ​ផ្ទះ​របស់​លោក ស្ថិត​នៅ​ទល់​មុខ​វត្ត សំរោង​​អណ្ដែត។


ប្រភព​ដដែល​នោះ​បាន​ទាំង​​ប្រាប់​គណនី Facebook របស់​ភរិយា​​​លោក​ផង​ដែរ​ គឺ​មាន​ឈ្មោះ Phally Smill។ តាម​រយៈ​​គណនីនោះ ​ក៏ឃើញ​មាន​ការ​បង្ហោះ​រូប​កូន​ទាំង​២ របស់​លោក ប៉ុន្តែ​មិន​​ឃើញ​មាន​រូប​ច្រើន នៃ​ការ​ជុំ​គ្នា របស់​លោក ខេមរៈ សិរីមន្ត ថត​​ជុំ​​គ្រួសារ​​ឡើយ។


​វិញដំណឹង​​​នៃការធ្លាយរូបភាព​ខាង​លើ Sabay មិន​អាច​ទាក់​ទង​តារាចម្រៀង ខេមរៈ សិរីមន្ត ដើម្បី​បកស្រាយ​​លម្អិតបាន​ឡើយ ត្បិត​អី​ទូរស័ព្ទ​របស់​លោក​ខល មិន​ចូល​ឡើយ៕