ពេលនេះ រកឃើញហើយ វីដេអូមួយដែលបង្ហាញពីសកម្មភាព រថភ្លើងបុករថយន្តកាលពីព្រឹកមិញ តាមរយៈកាមេរ៉ាសុវត្ថិភាព (មានវីដេអូ)

នៅក្នុងហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះវីដេអូតាមរយៈការថតបានពីកាមេរ៉ាសុវត្ថិភាព ទាក់ទងរថភ្លើងបានបុករថយន្តកាលពីព្រឹកមិញនេះ នៅក្រុងប៉ោយប៉ែត។ ដោយក្នុងនោះ លោកក៏បានបញ្ជាក់សារមួយបន្ថែមទៀតផងដែរថា៖”រថភ្លើងនិងរថយន្តនីសាន់បុកគ្នានៅក្រុងប៉ោយបែត របួសធ្ងន់ម្នាក់នៅចំនុចសួនច្បារប៉ោយប៉ែតមានជ័យភូមិគ ម ៤ សង្កាត់​ផ្សារកណ្តាលក្រុងប៉ោយប៉ែត នៅវេលា​ ម៉ោង​១០៖៣៥នាទីព្រឹកថ្ងៃទី​ ២១​ ខែ​ មេសា​ ឆ្នាំ​ ២០១៨ ។​ នេះជាលើកទី​ ២​ ហើយដែលរថភ្លើង​ និង​ រថយន្ត​ បុកគ្នា​ បន្ទាប់ពីមានការសម្ភោធដាក់អោយប្រើប្រាស់ដំណើរការ​ស្ថានីយ៍រថភ្លើង​ពីប៉ោយប៉ែត​ទៅស្វាយស៊ីសុផុន​នៅដើមខែមេសា​ កន្លងមក​ថ្មី​ៗនេះ​ ។ ក្រសួងសាធារណការ​ និង​ ដឹកជញ្ចូន​ គួរសិក្សាអំពីសុវត្ថិភាពផ្លូវដែកឡើងវិញ​ ។”៕