គួរអោយសង្វេគ !!! ប៉ូលីសសំងាត់ម្នាក់ បញ្ជោតជនល្មើសដោយធ្វើជាទិញថ្នាំញៀន ពេលទៅដល់ ស្រាប់តែជួបរឿងនឹកស្មានមិនដល់

អធិការប៉ូលីស និងមន្ត្រីនិតិភ័ត្ដុតាងខេត្តក្រាក់ប៊ី បានចុះទៅប្រមូលភ័ស្តុតាងនៅកន្លែងកើតហេតុ ក្រោយពីមន្ត្រីប៉ូលីសដែលដើរល្បាតនៅជាយដែលនទី ៤២៦ ខេត្ត ក្រាក់ប៊ី ស្លាប់នៅក្នុងចំការកៅស៊ូក្រុម ១ ឃុំ អាវណាង ស្រុក មឿងក្រាក់ប៊ី វេលាអាធ្រាតកន្លងមក ។


នៅកន្លែងកើតហេតុប្រទះឃើញសព លោក សុរិយា ឬ ម៉ាក់អេន ថូខុង អាយុ ៣៨ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៩៤ ក្រុម ១ឃុំ ណងថាក់លេ ស្រុក មឿងក្រាក់ប៊ី ខេត្ត ក្រាក់ប៊ី ស្ថិតក្នុងសភាពដេកផ្ងារស្លាប់ ពាក់អាវយឺតកីឡាពណ៌ស្លែ ស្លៀកខោកីឡាជើងខ្លី ពណ៌ខៀវ មានរបួសត្រូវបាញ់ដោយកាំភ្លើងចូលទៅដើមទ្រូង ដៃឆ្វេង ដៃស្ដាំ នៅជិតនោះមានកាបូបស្ពាយពណ៌ខ្មៅ ១ ត្រួតពិនិត្យខាងក្នុងកាបូបមានថ្នាំញៀនចំនួន ២៥៣គ្រាប់ ។


ក្រោយមកប៉ូលីសបានស្វែងរកបរិវេណមុខផ្ទះដែលនៅឆ្ងាយពីចំណុចវិសាមញ្ញប្រហែល ៣០០មែត្រ ប្រទះឃើញកាំភ្លើងវែង ១ដើម មិនឆ្ងាយពីគ្នាប៉ុន្មានប្រទះឃើញកាបូបដែលក្រោយមកដឹងថាជារបស់អ្នកស្លាប់ដាក់នៅក្នុងឡាន ឃើញពិនិត្យឃើញគ្រាប់កាំភ្លើង ៥៣គ្រាប់ ទើបប៉ូលីសប្រមូលទុកជាភ័ស្តុតាង។


អធិការប៉ូលីសបាននិយាយថា កាលពីវេលាម៉ោង 21.00នាទី ក្រុមប៉ូលីសរាប់សិបនាក់បានបញ្ឆោតធ្វើជាទិញថ្នាំញៀនចំនួន ២០០គ្រាប់ពីអ្នកស្លាប់ ដោយចំណុចណាត់ដោះដូរថ្នាំនោះនៅលើភ្នំក្នុងចំការកៅស៊ូ ឆ្ងាយពីផ្ទះអ្នកស្លាប់ប្រហែលជា ៣០០មែត្រ ដោយពេលដែលត្រៀមយកថ្នាំមកអោយនោះ ក្រុមប៉ូលីសយើងបានបង្ហាញខ្លួនចូលចាប់ខ្លួន តែជនល្មើសបាញ់តដៃទៅប៉ូលីសជាច្រើនគ្រាប់ ទើបប៉ូលីសបាញ់តវិញត្រូវជនល្មើសស្លាប់នៅនឹងកន្លែងកើតហេតុ ។


អធិការង និយាយថា ពេលនោះឃើញជនល្មើសនៅជិតគួរសម ទើបបង្ហាញខ្លួនជាប៉ូលីសដើម្បីចូលទៅចាប់ តែពេលជនល្មើសដឹងខ្លួនថាត្រូវចាញ់បោកទិញថ្នាំ ទើបប្រញាប់បាញ់តដៃ ដោយប្រើកាំភ្លើងបាញ់ទៅប៉ូលីសចំនួន ២គ្រាប់ តែប៉ូលីសបាញ់តវិញ ហើយចុងក្រោយឃើញថាគ្រាប់កាំភ្លើងបាញ់ត្រូវជនល្មើសស្លាប់ភ្លាមៗនៅនឹងកន្លែង ៕







តោះដើម្បីកុំអោយខាតពេលយូរ សូមទស្សនាវីដេអូទាំងអស់គ្នា​ !!!