ស្ទើរទប់ទឹកភ្នែកមិនបាន ពេលឃើញកីឡាករខ្មែរ ដេរខោចាស់រហែក ដើម្បីស្លៀក (មានវីដេអូ)

ភ្នំពេញ៖ កីឡាករប្រដាល់គុនខ្មែរ វង្ស ណយ ជាកីឡាករល្បីមួយរូបក្នុងប្រទេសកម្ពុជា ដោយពេលថ្មីៗនោះលោកបានបង្ហោះវីដេអូជាបន្តបន្តាប់សម្តែងពីក្តីឈឺចាប់ ក្រោយកីឡាករថៃ សែនស្ថាន បោះពាក្យសម្តីឲ្យកីឡាករកម្ពុជា រួមមាន កែវ រំចង់ និងធឿន ធារ៉ា ជាដើម។

វីដេអូម្សិលមិញ ថ្ងៃទី២២ ខែមេសា លោកបានបង្ហាញពីសម្មភាពរបស់កីឡាករខ្មែរមួយរូបដែលកំពុងដេរខោរកីឡា ក្នុងនោះលោកបានឌឺដងទៅកីឡាករថៃថា «សន្សំសំចៃបន្តិច ទើបវ៉ៃឈ្នះ សែនស្ថាន»។

ស្ថិតក្នុងទិដ្ឋភាពដេរខោរចាស់រហែកនោះ ត្រូវបានមហាជនអ្នកគាំទ្រវិស័យកីឡាមានការអាណិតអាសូរ​កីឡាករខ្មែរយ៉ាងខ្លាំង សូម្បីតែខោរកីឡាក៏គ្មានស្លៀកត្រឹមត្រូវផង ប៉ុន្តែ វង្ស ណយ ថា «ចង់បងប្អូនគិតម៉េចក៏បាន គិតអត់លុយក៏បាន គិតថាសន្សំសំចៃក៏បាន»។