គួរអោយសង្វេគ!!! កូនស្រីក្រមុំទាំងបីសុទ្ធតែត្រូវបានឪពុកបិសាចនេះចាប់រំលោភទាំងអស់

ខេត្តកំពង់ចាម : ឪពុក​ល្មោភកាម​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​បាន​បំផ្លាញ​ព្រហ្មចារី​យ៍​លើ​កូនស្រី​បង្កើត​ចំនួន​២​នាក់ និង​បម្រុង​រំលោភ​លើ​កូនស្រី​ម្នាក់ទៀត តែ​នាង​បាន​រើ​បម្រាស់​ស្រែក​ឱ្យគេ​ជួយ​ទាន់​។ ហេតុការណ៍​នេះ​បាន​កើតឡើងនៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​

បុរស​ជា​ឪពុក​ត្រូវបាន​នគរបាល​ចាប់ខ្លួន​ឈ្មោះ យូ សាន អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ ចំណែក​ក្មេងស្រី​រងគ្រោះ​ជា​បង​អាយុ​១៨​ឆ្នាំ និង​ម្នាក់ទៀត​អាយុ​១០​ឆ្នាំ ដែលជា​កូនបង្កើតរ​បស់ជនស​ង្ស័​យ​ហើយ​ត្រូវបាន​រង​នូវ​ការរំលោភ​សេពសន្ថវៈ​សម្រេច​ជាច្រើនលើក​ច្រើនសារ​រួចមកហើយ​។​

​ប្រភពពី​អ្នកជិតខាង​បាន​ឲ្យ​ដឹងថា បុរស​ជា​ឪពុក​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ ហើយ​បាន​យកប្រពន្ធ​នៅ​ខេត្តកំពង់ចាម គ្រួសារ​មួយ​នេះ​បាន​ទៅ​រស់នៅ​ស្រុកកំណើត​ខាង​ប្តី​រហូត​បានកូន​ស្រី​៣​នាក់ ក្នុងនោះ​កូនស្រី​ច្បង​មាន​អាយុ​១៨​ឆ្នាំ និង​កូនស្រី​ពៅ អាយុ​៨​ឆ្នាំ និង​កូនស្រី​កណ្តាល​អាយុ​១៥​ឆ្នាំ គិត​ត្រឹម​ឆ្នាំ​២០១៧​។​

​កាល​រស់​នៅឯ​ខេត្តកំពង់ធំ ឪពុក​បាន​នាំ​កូនស្រី​ច្បង​ទៅធ្វើ​ចម្ការ​ឆ្ងាយ​ពី​ផ្ទះ ហើយ​ពេលខ្លះ​បាន​ដេក​នៅក្នុង​ខ្ទម​ចាំចម្ការ​។ ការរស់នៅ​តែ​ពីរ​នាក់​ឪពុក​និង​កូនស្រី​ក្នុង​ខ្ទម​ចាំចម្ការ​ធ្វើ​ឲ្យ​ឪពុក​មាន​តណ្ហា ហើយ​ចាប់រំលោភ​កូនស្រី​ច្បង​ជា​ហូ​ហែរ តែ​កូនស្រី​ច្បង​មិន​ហ៊ាន​ប្រាប់​ម្តាយ ព្រោះ​ខ្លា​ចការ​គំរាម​របស់​ឪពុក​។​

​ក្រោយពី​រំលោភ​កូនស្រី​ច្បង​បានសម្រេច​ជា​ញយ​ដង ឪពុក​តិរច្ឆាន​បាន​នាំ​កូនស្រី​ពៅ​ទៅ​ចាំចម្ការ​ដោយ​ដេក​នៅក្នុង​ខ្ទម​តែ​ពីរ​នាក់​ឪពុក និង​កូនស្រី​។ លើក​នេះ​ក៏​ដូច​លើក​មុន ឪពុក​បាន​បំផ្លាញ​ព្រហ្មចារី​យ៍​កូនស្រី​បង្កើត​បានសម្រេច​ដូច​បងស្រី​ដែរ​។​

​ករណី​រំលោភ​កូនស្រី​ទាំងពីរ​នេះ មិនអាច​លាក់បាំង​យូរ​បានឡើយ​។ ទង្វើ​ដ៏​លាមក​របស់​ឪពុក​បង្កើត​ទៅលើ​កូនស្រី​ទាំងពីរ​បាន​ធ្លាយ​ដល់​ម្តាយ​របស់​នាង ធ្វើ​ឲ្យ​ម្តាយ​មានទុក្ខ​លំបាក​យ៉ាងខ្លាំង​តែ​មិន​ហ៊ាន​ប្តឹង ឬ​ទម្លាយ​អាថ៌កំបាំង​នោះឡើយ​។ ប្រហែល​ពីរ​បី​ឆ្នាំមុន ក្រុមគ្រួសារ​នេះ​បានមក​រស់នៅ​ស្រុកកំណើត​ខាង​ប្រពន្ធ​វិញ​ម្តង គឺ​នៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ ដោយ​ទ្រាំ​នឹង​ការឈឺចាប់​មិនបាន ធ្វើ​ឲ្យ​ភរិយា​អ​ភ័​ព្ទ​ស្លាប់ចោល​កូនស្រី​ទាំង​៣ ឲ្យ​រស់នៅ​កំព្រា​ឯកា​ជាមួយនឹង​ឪពុក​ជា​សត្វ​តិរច្ឆាន​។​

​ក្រោយពី​ប្រពន្ធ​ស្លាប់​ប្រហែល​៦​ខែ បុរស​ជា​ឪពុក​បាន​បន្តសកម្មភាព​រំលោភ​កូនស្រី​កណ្តាល​។ បន្ទាប់មក ឪពុក​បាន​ចាប់​កូនស្រី​ទី​២ ប៉ុន្តែ​ត្រូវ​នាង​ស្រែក​ឲ្យ​គេ​ជួយ ផ្អើល​ដល់​អ្នកជិតខាង​។​

​លោក ពេជ្រ គឹម​ស៊ា អធិការរង​នគរបាល​ស្រុក​កំពង់សៀម​បាន​ឲ្យ​ដឹងថា ពេលឮ​សម្រែក​នេះ អ្នកជិតខាង​បានចេញ​មកជួយ​យកអាសារ​ក្មេងស្រី​ស្របពេលនោះ ក៏បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​។ ភ្លាមនោះ​កម្លាំង​នគរបាល​ស្រុក​កំពង់សៀម ក៏បាន​ចុះទៅ​ដល់ទី​កើតហេតុ​។​


​ដោយមាន​ការចង្អុលបង្ហាញ​ពី​ក្មេងស្រី​រងគ្រោះ ក៏ដូចជា​អ្នកជិតខាង នគរបាល​ក៏បាន​ឃាត់ខ្លួន​បុរស​ជាប់​សង្ស័យ​ឈ្មោះ យូ សាន នាំមក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បំពេញ​សំណុំ​ឯកសារ​តាម​នីតិវិធី​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម​ចាត់ការ​តាមច្បាប់​៕