រឿងចំលែក!! ក្មេងអាយុ ៨ឆ្នាំ ម្នាក់ត្រូវបានពស់ចឹកស្លាប់រួចគេបោះក្នុងទឹកអស់១១ឆ្នាំ បែរជាប្រទះឃើញឡើងវិញពេលបើកមើល ស្រាប់តែ…

ឥណ្ឌា ៖ បណ្តាញពត៌មាននៅតាមប្រទេសជាច្រើន បានបើកបង្ហាញហេតុការណ៍ជាទីភ្ញាក់ផ្អើលដែលបានកើតឡើងនៅក្នុងទីក្រុងKolkata រដ្ឋ Bangladesh ក្នុងប្រទេសឥណ្ឌា ដែលនៅពេលនោះមានស្រ្តីម្នាក់អង្គុយយំ ខូចចិត្តជាមួយការលាចាកលោករបស់កូនប្រុសអាយុ៨ឆ្នាំម្នាក់ ដោយសារតែពស់ចឹកស្លាប់។​

សពកូនប្រុសត្រូវបានគេរៀបចំស្រោបហុំដោយក្រណាត់ពណ៌ស ហើយយកទៅបណ្តែតនៅទន្លេគង្គា ជាទន្លេដែលគេជឿថាជាទន្លេសក្តិសិទ្ធិរបស់ឥណ្ឌា ហើយជាប្រពៃណីតាមជំនឿរបស់ប្រទេសឥណ្ឌា។

ឪពុកម្តាយរបស់សពក្មេងប្រុសអាយុ៨ឆ្នាំនេះ យំសោកសៅយ៉ាងខ្លាំងមិនដឹងរស់នៅយ៉ាងណាតនោះទេ ពេលកូនប្រុសជាទីស្រឡាញ់ស្លាប់ទៅមុនអាយុយ៉ាងនេះ។ ហើយក្រោយពី ១១ឆ្នាំកន្លងទៅ គ្រប់គ្នាបានធ្វើចិត្តបំភ្លេចការស្លាប់នេះបានហើយ តែថ្មីៗនេះបែរជាមានរឿងបដិហារ៍មួយកើតឡើង ដែលអ្នកភូមិទាំងអស់ស្លុតចិត្តយ៉ាងខ្លាំង នៅពេលដែលសពដែលបណ្តែតតាមខ្សែទឹកទន្លេបានអណ្តែតមកវិញ ដោយមិនដឹងថាអណ្តែតមកដោយយ៉ាងដូចម្តេច។

ចំណែកអ្នកភូមិដែលបានឃើញសពនេះលើកដំបូងបានប្រាប់ថា គេបានលើកសពដែលស្រោបក្រណាត់សនោះចេញពីទឹក ហើយសពនៅមានដង្ហើមនៅឡើយ តែក្មេងប្រុសម្នាក់នេះមិនចាំអ្វីទាំងអស់ដែលបានកើតឡើង គឺចាំបានតែខ្លួនកំពុងតែអណ្តែកក្នុងទឹកទន្លេហើយស្រោមដោយក្រណាត់សតែប៉ុណ្ណឹង។ ចំណែកឪពុកម្តាយមានក្តីរីករាយយ៉ាងខ្លាំងពេលដែលកូននៅមានជីវិត បើទោះបីជាកូនបាត់ការចងចាំក៏ដោយ។