ក្តៅៗ!!! សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ លាយឡំជាមួយភ្លៀង ចាប់ពី…

បើយោងតាមសេចក្តីប្រកាសព័ត៌មានពី ក្រសួងធនធានទឹក និងឧតុនិយម នៅមុននេះបន្តិច នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ បានបញ្ជាក់ឲ្យដឹងថា៖
” ព្យាករណ៍អាកាសធាតុ (ចាប់ពីថ្ងៃទី ២៣ ខែមេសា ដល់ថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១៨) ៖
– ភ្លៀងកក់ខែនឹងបន្តធ្លាក់រាយប៉ាយជាបន្តបន្ទាប់ពីតិចទៅច្រើនក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ។
– សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពិសេសបណ្តាខេត្តនៅភាគពាយ័ព្យ ។”

ដូចនេះដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀតសូមអានសេចក្តីប្រកាសដែលបានភ្ជាប់ជូនខាងក្រោមនេះ៖