រន្ធត់ណាស់!!! គ្រូបង្រៀនម្នាក់ ត្រូវរថយន្តបុកផ្តាច់ជីវិត ពេលដែលគាត់កំពុងតែ…

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់មានមុខរបរជាគ្រូបង្រៀន ត្រូវបានរថយន្តម៉ាកហ្វត បុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២២ មេសា ២០១៨នេះ ដោយហេតុការណ៍នេះ បានកើតឡើង នៅចំនុចមុខស្ថានីយ៍លក់ប្រេងឥន្ធនៈ តេលា ចន្លោះគីឡូម៉ែត្រលេខ៦០ និងគីឡូម៉ែត្រលេខ ៦១ ស្ថិតនៅក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី។

បើតាមអ្នកឃើញហេតុការណ៍ បានរៀរាប់ថា មុនពេលកើតហេតុ គេបានឃើញម៉ូតូរបស់លោកគ្រូបង្រៀនខាងលើ ធ្វើដំណើរតាមផ្លូវ ពីកើតទៅលិចហើយបានបត់ឆ្វេង ស្រាប់តែពេលកំពុងតែបត់ បានបន្តិចស្រាប់តែរថយន្តបង្ក ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បានបុកលោកគ្រូបង្រៀនពេញទំហឹង បណ្តាលឲ្យប៉ើងមនុស្ស ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង ហើយអ្នកបើករថយន្ត ក្រោយពីដឹងថា បុកមនុស្សស្លាប់ ក៏បានចុះរត់គេចខ្លួន បាត់ស្រមោលពីកន្លែងកើតហេតុ ។




ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅប៉ុស្តិ៍រង់ចាំធ្វើការស្រាវជ្រាវ ចំណែកសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕