មិនដែលឃើញទេ!! ដើមឈើមួយដើមត្រូវ ម្ចាស់របស់វាព្យួរសេរ៉ូមឲ្យជាបន្ទាន់ ក៏ព្រោះតែ…

(ប្រទេសឥណ្ឌា)៖ បើតាមកាចុះផ្សាយរបស់ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ដើមឈើ​ធំ​ជាងគេ​របស់​ ពិភពលោកដែលមាន​​អាយុប្រមាណ ​៧០០​ឆ្នាំ​ មានឈ្មោះ​ថា «Pillalamarri» កំពុង​តែ​ទទួល​ការ​ព្យាបាល​ដោយ​ព្យួរសេរ៉ូម ក៏ព្រោះ​តែមាន​សត្វ​កណ្តៀរ​ជាច្រើនកំពុងតែស៊ីមែករបស់វា​។



ដើមឈើនោះ​ស្ថិត​នៅ Mahabubnagar ក្នុង​រដ្ឋ Telangana ​របស់​ប្រទេស​ឥណ្ឌា​ វា​កំពុង​តែស្ថិត​ក្រោម​ស្ថានភាព​គ្រោះថ្នាក់បំផុត បន្ទាប់​ពី​មែកឈើ​មួយ​ចំនួន​បាន​ធ្លាក់​ចុះ ព្រោះតែ​សត្វ​កណ្តៀរ​ស៊ី។







​មន្ត្រី​ជាប់​ពាក់ព័ន្ធ​បាន​ព្យា​យាម​រក​ វិធី​សង្គ្រោះ​កន្លែង​ទេសចរណ៍​ដ៏​ធំ​មួយ​នេះ​ ជាដំបូង អ្នកជំនាញ​បាន​ព្យាយាម​បាញ់​បា​រ៉ា​ សិត​ម្យ៉ាង​មានឈ្មោះ​ថា Chlorpyrifos ចូល​តាម​ចន្លោះ​ឈើ ប៉ុន្តែ​វា​មិន​មាន​ប្រសិទ្ធភាព​ ឡើយ​ដោយហេតុ​ដូចនេះ អ្នកជំនាញ​បាន​ប្រើ​វិធី​ព្យួរសេរ៉ូម​វិញ​ មែក​ឈើទាំងនោះបាន​ស្រូបយក​សូលុយស្យុងចូលទៅ​ក្នុងដើម តែក្នុង​រយ​:​ពេលពី ​១០ ​ទៅ​១៤​ម៉ោង តែប៉ុន្នោះហើយ​បា​រ៉ា​សិត​នោះនឹង​ជ្រាប​ដល់​គល់ឈើ​។



បន្ទាប់ពីកាព្យាបាលរួចមក ពេល​នេះ​ដើមឈើ​ខាងលើ​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ជាង​មុន​ច្រើនហើយ ក៏ព្រោះតែពុំមានសត្វកណ្តៀរមកស៊ីទៀតដែ។ មន្ត្រី​ជាប់​ពាក់ព័ន្ធ​ក៏​ មាន​បំណង​បើក​អោយ​សាធារណជន​ចូល​មើល​វិញ​ដែរ​៕