គួរអោយអាណិត!!! កូនប្រុសរបស់ចៃរើង ក្នុងរឿង «ភ្លើងបុណ្យ» កើតជំងឺមហារីក ទាំងវ័យក្មេង

ថៃ៖ រឿងភាគថៃដែលល្បីនិងមានតារាសម្តែងដែលជា Idol របស់អ្នកគ្រប់គ្នានៅក្នុងរឿង «ភ្លើងបុណ្យ» ក្នុងនោះរួមនាង Bella Ranee លោក Pong Nawat Kulrattanarak និងនាង Janie Tienphosuwan និងក្មេងប្រុសដ៏សង្ហារ ដែលបានដើរតួជាកូនរបស់នាង ចៃរើង និង លោក Pong Nawat នៅក្នុងនោះផងដែរ មានឈ្មោះថា «Tarit Thunsom Sky»។


ប្អូនប្រុសពិតជាស្រស់សង្ហាហើយថែមទាំងមានទេពកោសល្យក្នុងការសម្តែងពិតមែន តែអ្វីដែលហួសចិត្តនោះយើងមិនបានចាប់អារម្មណ៍ ពីរូបភាពខាងក្រោយរបស់ប្អូនប្រុសយ៉ាងណានោះទេ។ប្អូនប្រុសដែលត្រូវបានគេស្គាល់តាមរយៈការសម្តែងសាច់រឿង «ភ្លើងបុណ្យ» ហើយត្រូវដើរតួជាកូនប្រុសស្រ្តីចិត្តអាក្រក់ ដណ្តើមប្តីពូម៉ាក់ខ្លួននោះ ពេលនេះប្អូនប្រុសបានប្រឈមនិងជំងឺដ៏កាចសាហាវបំផុត ហើយក៏ជាជំងឺដែលពិភពលើមិនចង់អោយមានលោកផែនដីផងនោះ គឺជាជំងឺមហារីក។ជំងឺមួយបានធ្វើអោយតួអង្គតូចរបស់យើងត្រូវ ឈឺចុកចាប់ទាំងខ្លួនឯងមិនទាំងដឹងក្តី ការឈឺចាប់មួយនេះបានធ្វើអោយតួអង្គដ៏សង្ហាមួយរូបនេះត្រូវកោរសក់ចេញទៀតផង។វ័យទើបតែជាង២ឆ្នាំ តែត្រូវប្រឈមនិងការឈឺចាប់ដែលមនុស្សធំខ្លះសឹងតែមិនបានធ្វើបាន ក្មេងប្រុសរូបនេះត្រូវបានគ្រូពេទ្យអោយសម្រាកព្យាបាល ទាល់តែមានសុខភាពល្អវិញទើបធ្វើការវះកាត់។ នៅក្នុងផងដែរយើងឃើញមានតារាសម្តែង ដើរតួជាឪពុក ម្តាយ និងអ្នករួមការងារជាច្រើនទៀតបានទៅសួរសុខទុកប្អូនប្រុស និងសូមអោយប្អូនឆាប់ជាសះស្បើយឡើងវិញ៕