ទប់លែងបានហើយដាច់ខាតលោក វិល្លាម ត្រូវតែលើកយករឿងនេះមកនិយាយ !

មុននេះបន្ដិចគណនេយ្យហ្វេសប៊ុករបស់អ្នកវិភាគសង្គមវ័យក្មេងលោក វិល្លាម បានលើកឡើងថា៖ «មិននិយាយមិនបាន ៖ អូសហ្វេសបុកមកឃេីញតែពាក្យមិនសមរម្យ ក្មេងអស់នេះវាមានកំណេីតលេីផែនដីមកវាមិនដឹងថាវាមានសំណាងនោះទេ វាមិនព្រមប្រេីសំណាងដែលបានកេីតជាមនុស្សនេះធ្វេីអ្វីអោយត្រឹមត្រូវថ្លៃថ្នូរទាល់តែសោះ

កំណេីតពួកវាមិនត្រឹមតែជាកំណេីតកេីតមកមិនដេីម្បីជួយសង្គមនោះ ទេ វាជាកំណេីតកេីតមកចូលរួមបំផ្លាញសង្គមតាមរយៈការប្រេីប្រាស់ពាក្យសម្ដីអសីលធម៌ ធ្វេីអោយសីលធម៌សង្គមចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ ហេីយជាកំណេីតមួយដែលកេីតមកអំពល់តែឪពុកម្ដាយខំចិញ្ចឹមបីបាច់រក្សាដល់ធំបែរជាលក់កិត្តិនាមគ្រួសារដោយសារភាពភ្លេីតភ្លេីនបង្វក់ដោយក្រុមមិត្តភក្ត្រ នឹងឥទ្ធិពលសង្គម

តេីអនាគតពួកវាក្លាយជាបែបណា ? បុរសគោរពនារី លុះត្រាតែនារីនោះគោរពខ្លួនឯង ! ចរឹតចឹងបានប្រុសបែបចឹង វាគ្មានប្រុសកំរិតបណ្ឌិតណាទៅស្រលាញ់នារីធុននេះឡេីយ

ល្បីមានច្រេីនប្រភេទណាស់ តែល្បីរបៀបនឹងគេហៅល្បីបែបថោកទាប វិល្លាមក៏ល្បីល្បាញដែរ មកល្បីរបៀបវិល្លាមវិញ បានជាតិវារីកចំរេីន គេមិនដៀលថាពូជបាត់ដី កុំលក់កិត្តិយសដោយសារចង់បាន Like Comment , គណនីខ្ញុំជាគណនីទទួលបាន Like ច្រេីនលេីសលុប Like ស៊ីអត់បានទេប្អូន បេី Like ស៊ីបានមកយកពីខ្ញុំ ព្រោះគណនីខ្ញុំ តាំងពីលេងមក បាន Like សរុបចំនួន ជិត ៥០០លាន Like ឯណោះ» ៕

សូមអភ័យទោសទុកជាមុនចំពោះពាក្យពេជន៍មិនសមរម្យ៖