កក្រើកការរិះគន់ រឿងប្រធានផ្សារកុងទីន័រ វាយអ្នករើសអេតចាយ ថ្ងៃនេះអ្នកទាំង២ អោបគ្នាបញ្ចប់រឿង…

កាលពីប៉ុន្មានថ្ងៃមុននេះ លោក ផែន វណ្ណៈ បានរិះគន់ប្រធានផ្សារកុងតឺន័រ តាមរយៈគណនីហ្វេសប៊ូករបស់លោក ហើយក៏មានការស៊ែរតៗគ្នា យ៉ាងកក្រើកពេញបណ្តាញសង្គមហ្វេសប៊ូក ពីករណី លោក សយ សោភ័ណ្ឌ ប្រធានផ្សារកុងតឺន័រ បានវាយអ្នករើសអេតចាយម្នាក់ ដោយហេតុការណ៍នេះ បានកើតឡើងនៅកណ្តាលក្រុងសៀមរាបតែម្តង ។

បន្ទាប់ពីមានការរិះគន់ យ៉ាងកក្រើកនៅក្នុងបណ្តាញសង្គមរួចមក នៅថ្ងៃទី២២ មេសា ២០១៨នេះ សមត្ថកិច្ចក៏បានហៅគូរជម្លោះទាំង២ ទៅដោះស្រាយគ្នានៅប៉ុស្តិ៍ ដោយភាគីទាំង២ ស្ម័គ្រចិត្តបញ្ចប់រឿងនេះ ដោយការយល់យោគគ្នា ចាប់ដៃរាប់អានគ្នា គ្មាននរណាឈ្នះ គ្មាននរណាចាញ់នោះឡើយ៕