មិនធម្មតា!!! បុរសក្លាហានខឹងសង្សាសុុំបែកចែកផ្លូវគ្នា យកកន្ទ្រៃចាក់សម្លាប់ខ្លួនឯង តែសំណាងល្អ គ្រាន់តែ…

ព្រៃវែង ៖ បុរសម្នាក់ខឹងសង្សាសុំបែកផ្លូវគ្នា បានយកកន្ទ្រៃចាក់ខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១៩ និង ២៤នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះទាម លក់គ្រឿងសំអាង ស្ថិតក្នុងភូមិឡឥដ្ឋ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា បុរសដែលចាក់ខ្លួនឯងឈ្មោះឡាញ់ ថៃអាយុ៣៨ឆ្នាំ រស់នៅភូមិធ្នង់លិច ឃុំស្មោងជើង ស្រុកកំចាយមារ បានរងរបួសពោះ១កន្លែង ត្រូវគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ប្រភពនិយាយថាជនរងគ្រោះបានមានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់ឈ្មោះអៀម លីណា ហៅស្រីផល អាយុ៣៤ឆ្នាំដែលជាម្ចាស់លក់គ្រឿងសំអាង រស់នៅភូមិឃុំកើតហេតុខាងលើ រយៈពេលដែរហើយ។ ប៉ុន្តែថ្មីៗនេះស្ត្រីជាសង្សាឈ្មោះអៀម លីណា ហៅស្រីផលបានដឹងថា បុរសជាជនរងគ្រោះបានមានប្រពន្ធហើយ មិនទាន់លែងលះគ្នាដាច់ស្រេចទេ។ បន្ទាប់ពីដឹងថាជនរងគ្រោះមានប្រពន្ធលែងលះគ្នា មិនទាន់ដាច់ស្រេចស្ត្រីជាសង្សាក៍បានសុំបែកផ្លូវគ្នាជាមួយឈ្មោះឡាញ់ ថៃដែលជាសង្សានោះ។

ពេលឮសង្សានិយាយពាក្យសុំបែកផ្លូវគ្នាធ្វើឲ្យឈ្មោះឡាញ់ ថៃតូចចិត្តក៍ខឹងស្ទុះទៅយកកន្ទ្រៃចាក់ខ្លួនឯងចំពោះតែម្តង។ក្រោយទទួលបានព៌តមានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ធបាលក៍ចុះទៅដល់កន្លែងកើតហេតុធ្វើកំណត់ហេតុតាមនីតិវិធី៕