រឿងចំលែក!!! ស្រីស្អាតម្នាក់ សុខចិត្តរៀបការជាមួយជីតារបស់ខ្លួនដែលមានអាយុ ៨៧ឆ្នាំ ព្រោះតែហេតុផលមួយនេះ…

រូបថតជាច្រើនសន្លឹករបស់ នារីជនជាតិ​ចិន​វ័យក្មេងម្នាក់ បាន​ថត​រូប​អាពាហ៍ពិពាហ៍​ជាមួយ​ជីតា​របស់​ខ្លួនក្លាយជាពត័មានក្តៅពេញបណ្តាញសង្គមរបស់ចិន។


តាមពិតទៅរូបទាំងនេះជារបស់កញ្ញា Fu Xuewei នាងបាននិយាយ​ថា​នេះគ្រាន់តែថតរវាងចៅនិងតាតែប៉ុណ្ណោះ នាង​មិន​មាន​គម្រោង​រៀប​ការ​ឆាប់​ៗ​នេះទេ​ ដោយ​សារ​តែ​ការងារ​​ ដោយចង់អោយជីតាខ្លួនបានឃើញខ្លួនស្លៀកពាក់រ៉ូបការ ដូច្នេះ​ហើយ​នាង​មិន​ប្រាកដ​ថា​ តើ​ជីតា​វ័យ ៨៧​ ឆ្នាំ​របស់​ខ្លួន​អាច​រស់​នៅ​ រហូត​ដល់​ថ្ងៃ​នាង​ចូល​រោង​ការ​ឬ​អត់​ឡើយ។ ក្រោម​ហេតុ​ផល​ទាំង​អស់​នេះ នាង​ក៏​សម្រេច​ចិត្ត​ស្លៀក​រ៉ូប​រៀប​ការ និង​កាន់​ដៃ​ជីតា​ដើរ​ចូល​ក្នុង​វិហារ​ដើម្បី​ថត​រូប​តែម្តង។


ជាមួយ​គ្នា​ផង​ដែរ រូប​ថត​ជា​ច្រើន​សន្លឹក​របស់​កញ្ញា Fu ជាមួយ​ជីតា ត្រូវ​បាន​ល្បី​ពេញ​អ៊ីនធឺណិត​ផងដែរ ក្រោយ​ពី​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម​ចិន៕










សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!