ស្រណោះកាត់ខ្លាំងណាស់!!! ព្រឹកនេះធាតុរបស់លោក អ៊ិត សេដ្ឋា ត្រូវបានដង្ហែចូលក្នុងចេតិយថ្មីហើយ..!

ភ្នំពេញ៖ នៅព្រឹកនេះដែរគ្រួសារអតីតពិធីករដ៏ឆ្នើមលោក អ៊ិត សេដ្ឋា ត្រូវបានយកចិត្តទុកដាក់ពីសំណាកមិត្តភក្រ និងបងប្អូនអ្នករួមការងាររបស់ក្រុមហ៊ុនស៊ីប៊ីអេស តាំងពីពិធីបុណ្យសព រហូតដល់ក្រុមការងាររៃថវិកាពីបងប្អូនសប្បុជនបានច្រើន មានលទ្ធភាពទិញផ្ទះមួយជុងឲ្យកូនៗ និងម្តាយជរា ដែលផ្ទះថ្មីនោះបានធ្វើពិធីឡើងកាលពីប៉ុន្មានខែមុននេះ។


ជាក់ស្ដែងនៅលើបណ្ដាញសង្គមរបស់ពិធីកររូបសង្ហាលោក សាយ រតនៈក៏បង្ហាញពីការយកចិត្តដាក់ទៀតដោយបានសាងសង់នូវចេតិយមួយរួចរាល់ ថែមទាំងដង្ហែធាតុលោក អ៊ិត សេដ្ឋា និងអ្នកមានគុណរបស់គាត់ទៅតម្លល់នៅទីនោះងដែរ។ដោយលោក សាយ រតនៈ ជាមនុស្សម្នាក់ដែលសកម្មក្នុងការងារនេះក៏បានរៀបឲ្យដឹងថា«ពិធីឡើងគេហដ្ឋានថ្មីបងប្រុស អ៊ិត សេដ្ឋា..!បង្សុកូលឧទ្ទិសមគ្គផលជូលដល់វិញាណក្ខន្ធបងប្រុស អ៊ិត សេដ្ឋា និង ដង្ហែរធាតុមកតម្កល់ក្នុងចេតិយថ្មី»។


ខណៈដែលលោកតែងតែនៅគោរពស្រលាញ់លោក អ៊ិត សេដ្ឋា នោះក៏បន្តទៀតថា«ប្អូនសង្ឃឹមថាវិញាណក្ខន្ធបងបានស្ងប់ហើយ! ប្អូននឹងនៅតាមជួយមើលការខុសត្រូវក្មួយៗនិងអ្នកម្តាយបងបន្តទៀត សូមបងឈប់បារម្មណ៍ទៅ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនទាំងអស់បានជួយគ្រួសារគាត់ និង សូមជូនបុណ្យកុសលដល់បងប្អូនគ្រប់ៗគ្នាផង..! សូមអរគុណ!!!»។