មិនគួរអោយជឿ!! ! ល្បីនៅថៃមិនអស់ចិត្ត ពេលនេះបទ «មាន់ស្រែ» កំពុងល្បីខ្លាំងនៅចិន នាំគ្នារាំ Cover ភ្លូកទឹកភ្លូកដី តែនៅចិនពិតជាចម្លែកបន្តិច… (មានវីដេអូ)

ភ្នំពេញ៖ នៅក្នុងឆ្នាំនេះ បទ «មាន់ស្រែ» របស់តារាចម្រៀងសាច់សខ្ចី ប្រចាំផលិតកម្មថោន កញ្ញា រ៉ាប៊ី គឺជាបទមួយដែលគេចាត់ទុកថាមានសន្ទុះ ប្រជាប្រិយភាពខ្លាំងជាងគេ ព្រោះថាបទចម្រៀងមួយនេះ បានទទួលការគាំទ្រខ្លាំងមែនទែន រហូតល្បីដល់មានប្រទេសជិតខាង ដូចជាប្រទេសឡាវ និងថៃ នាំគ្នារាំ Cover តាមមិនតិចនាក់នោះទេ។


យ៉ាងណាមិញ ទន្ទឹមនឹងនេះផងដែរ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបន្ថែមទៀតនោះ នៅពេលនេះបទ «មាន់ស្រែ» កំពុងតែមានសន្ទុះប្រជាប្រិយភាពបន្ត រហូតល្បីល្បាញដល់ប្រទេសចិន ដែលមានប្រជាជនចិន នាំគ្នារាំ Cover តាមភ្លូកទឹកភ្លូកដី យ៉ាងច្រើនកុះករខ្លាំង មិនចាញ់ប្រទេសថៃប៉ុន្មាននោះទេ។


ទោះជាយ៉ាងណាក្តី បន្ទាប់ពីឃើញបែបនេះហើយ អ្នកគាំទ្រពិតជាសរសើរដល់បទចម្រៀង មួយបទនេះខ្លាំងមែនទែន ព្រោះថាបទ «មាន់ស្រែ» នេះគឺជាបទរបស់ខ្មែរទី១ហើយ ដែលមានភាពល្បីល្បាញខ្លាំង រហូតដល់ប្រទេសក្នុងអាស៊ីជាច្រើន នាំគ្នារាំ Cover មិនគួរឲ្យជឿបែបនេះ៕
ចង់ដឹងថាចម្លែកយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖