ស៊ែរអោយកូនខ្មែរយើងបានឃើញផង!!! តំបន់ធម្មជាតិ “ភ្នំពស់រលួសធំ” កំពុងលាក់ខ្លួនសែនឆ្ងាយ ក្បែរព្រំប្រទល់ខ្មែរ-ថៃ ឃើញហើយស្មានថានៅបរទេស….មានរូបភាព

ឧត្តរមានជ័យ៖ នៅមានមនុស្សតិចណាស់ដែលស្គាល់តំបន់ទេសចរណ៍ធម្មជាតិមួយនេះ ភ្នំពស់​ រលួសធំ​ ដែលជាទីតាំងធម្មជាតិមួយ​ នៅតាមខែ្សក្រវ៉ាត​ នៃបន្ទាត់ព្រំដែននៅខេត្តឧត្តរមានជ័យ​ ដែលមាន​ ដីច្រោះ មានផ្ទៃដីជាង​ ៣០០​ ហិកតា ស្ថិតនៅជាប់ភូមិចំនួនបី គឺភូមិ​ខ្នាចឬស្សី​ ភូមិ ​ពោធិវង្សសង្កាត់បន្សាយរាក់ និង​ភូមិ​ ត្រពាំងទូង​ ក្នុង​សង្កាត់​កូន​គ្រៀល​ ក្រុងសំរោង ខេត្តឧត្តរមានជយ័។


“រមណីយដ្ឋានធម្មជាតិរលួសធំ” មើលទៅហាក់ដូចមានរាងដំបូក ឬដូចសំណង់ប្រាសាទបុរាណដែលមានអាយុកាលយូរឆ្នាំ។ ប៉ុន្តែមូលហេតុដែលនាំឲ្យនៅទីនោះមានរូបរាងបែបនេះ ដោយសារតែការជីកដីយកមកធ្វើផ្លូវ ដូច្នេះហើយមុខជីករបស់អេស្កាវេទ័រ ពេលភ្លៀងមកមិនរលុះដីទេ ហេតុនេះហើយទើបមើលទៅដូចមានរាងដំបូកដូច្នេះ។


យ៉ាងណាមិញ យោងតាម រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជយ័ បានចុះពិនិត្យទីតាំងតំបន់ ភ្នំពស់​ រលួសធំ នេះ និងគ្រោងរៀបចំអភិវឌ្ឍន៍តំបន់នេះអោយក្លាយជាតំបន់ទេសចរណ៍នាពេលខាងមុខដើម្បីទាក់ទាញភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិមកដើរលេងកំសាន្តថែមទៀតផង៕