មិនគួរអោយជឿថា ៖ ឱក សុគន្ធកញ្ញា ប្រាប់ថាកាលពីនៅក្មេង ខ្លួនមានចរិតខុសប្លែកពីក្មេងស្រីដទៃ (មានវីដេអូ)

ភ្នំពេញ៖ ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងស្រីដ៏លេចធ្លោម្នាក់ប្រចាំព្រះរាជាណាចក្រកម្ពុជា កំពុងទទួលបានការគាំទ្រពីសំណាក់មហាជនគ្រប់ស្រទាប់ ពោលសរសើរមិនដាច់ពីមាត់នូវសមត្ថភាពសំឡេង និង រូបសម្បត្តិដ៏ស្រស់ស្អាត ។ រួមជាមួយគ្នានោះផងដែលរយៈពេលនៃការចូលប្រឡូកក្នុងវិស័យសិល្បៈចាប់ពីឆ្នាំ ១៩៩៩ និងបានផ្លាស់ប្តូរផលិតកម្មជាច្រើន រហូតបានចូលធ្វើជាតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស។


យ៉ាងណាមិញកាលពីម្សិលមិញនេះនៅក្នុងកម្ម​វិធីសិក្ខាសាលា SUPER WOMEN តារាចម្រៀងរូបនេះបានធ្វើការចែករំលែកនូវបទពិសោធន៍នៅក្នុងជីវិតរហូតក្លាយជាតារាចម្រៀងល្បីឈ្មោះ។ រហូតដល់ចំនុចមួយ ឱក សុគន្ធកញ្ញា ក៏បានបង្ហើបថា កាលពីនៅកុមារភាពកញ្ញាមានចរិតដូចក្មេងប្រុស ច្រងេងច្រងាង មិនសុភាពរមទម្យដូចក្មេងស្រីដទៃ ជាហេតុធ្វើឲ្យឪពុកម្តាយរបស់កញ្ញាសម្រេចចិត្តឲ្យ ទៅរៀនរបាំបុរាណ នៅសាលាវិចិត្រសិល្បៈ ដែលរបាំនោះមានសភាពទន់ភ្លន់ជាទីបំផុត។ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖