សូមជួយស៊ែរអោយបងប្អូនយើងបានដឹងផង!!! ប្រាសាទអង្គវត្តមិនមែនត្រឹមតែជាប្រាសាទនោះទេ ក៏ជាទីបញ្ជូនវិញ្ញាណស្ដេចទេវតាទៅកាន់កន្លែងអាថ៌កំបាំងដ៏អស្ចារ្យ

យោងតាមការចុះផ្សាយរបស់សារពត៌មានបរទេសមួយ មានអ្នកជំនាញបានអះអាងថាប្រាសាទអង្គរវត្តរបស់កម្ពុជា មិនមែនត្រឹមតែជាប្រាសាទនោះទេ តែអាចជាកន្លែងដែលបញ្ជូនវិញ្ញាណនៃស្តេចទេវតា ទៅកាន់កន្លែងមួយដ៍អស្ចារ្យ ។Science Channel បានអោយដឹងថា ជារៀងរាល់ឆ្នាំពេលមានព្រឹត្តិការណ៍ អីុខ្វីណក់ (Equinox) កើតឡើង នោះព្រះអាទិត្យនឹងរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍ អីុខ្វីណក់ (Equinox) ជាព្រឹត្តិការណ៍បែបតារាសាស្ដ្រដែលកើតមានតែពីរដងប៉ុណ្ណោះក្នុងមួយឆ្នាំ មួយនៅខែមីនា មួយទៀតនៅខែកញ្ញា។


ពេលនោះពន្លឺព្រះអាទិត្យអាចបាញ់ទៅក្នុងរន្ធមួយនៅចំកំពូលកណ្តាលនៃប្រាសាទ ហើយរន្ធនោះនឹងទទួលពន្លឺព្រះអាទិត្យ ចាំងចុះទៅក្រោមចំចំនុច ផ្ចិតខាងក្រោមប្រាសាទ ។ពន្លឺចែងចាងនៃព្រះអាទិត្យក្នុងព្រឹត្តិការណ៍នោះ អាចឱ្យថ្ងៃរះចំចំណុចកំពូលប្រាសាទ ហើយត្រូវបានគេជឿថាវាបានបញ្ជូនពន្លឺនៃព្រះអាទិត្យទៅបន្ទប់អាថ៍កំបាំងមួយ នៃជាន់ក្រោមដីនៃប្រាសាទអង្គរវត្តដែលមានជម្រៅប្រមាណជាង ៣០ម៉ែត្រ។