ពិតមែនឬ? វី​ឌី ណែ​ត និង នី រតនា មានទំនាក់ទំនងស្នេហានិងគ្នាខណៈដែលសាមីុខ្លួនទាំងពីរបាននិយាយថា….

ភ្នំពេញ) ​៖​ ព័ត៌មានដ៏រសើបមួយទាក់ទងទៅនិងតារាចម្រៀង​វ័យក្មេង​កញ្ញា វី​ឌី ណែ​ត ត្រូវជា​កូនស្រី​បង្កើតរបស់​លោក ហូ ឡា​វី ថ្មីៗ​នេះ ​បាន​ធ្លាយ​ដំណឹង​សង្ស័យ​សម្ពន្ធភាព​​ស្នេហា​ជាមួយ​ម្ចាស់​ជ័យលាភី​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក នី រតនា។ ប៉ុន្តែ​ជា​ចម្លើយ​ត្រូវ​បាន​សាមីខ្លួន​ឆ្លើយ​បដិសេធនិងច្រានចោលរឿងនេះ ។

បើយោងតាមប្រភព​បាន​និយាយថា ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​គឺ​កញ្ញា វី​ឌី ណែ​ត និង​លោក នី​រតនា ហាក់​មាន​ភាព​ស្និទ្ធស្នាល​ជាមួយគ្នា​ខ្លាំង​ណាស់ដែលធ្វើអោយមានការសង្ស័យថាអ្នកទាំងពីរអាចនិងមានស្នេហាលួចលាក់និងគ្នាទៀតផង ។ មិនតែប៉ុណ្ណោះ​រាល់​ទៅ​ចូលរួម​កម្មវិធី​ម្តងៗ​ពួកគេ​តែងតែ​បណ្តើរ​គ្នា​ប្រៀប​ដូច​គូស្នេហ៍​ថ្មោងថ្មី​កំពុង​ស្វែង​មើល​ចិត្ត​គ្នា​ផង​ដែរ ។

ក្រោយពីមានព័ត៌មានបែបនេះបែកធ្លាយ ​ភ្លាមៗ​នោះ​សាមីខ្លួន​ទាំងពីរ​ ក៏បាន​ចេញមុខ​ប្រតិកម្ម​ឆ្លើយតប​ថា ​ពួកគេ​រាប់អាន​គ្នា​ត្រឹមតែ​ជា​មិត្តភក្តិ​ប៉ុណ្ណោះ។ ចំណែកឯ​រឿង​ស្នេហា​គ្រាន់តែ​ជាការ​យល់ច្រឡំ​នោះទេ​ ប៉ុន្តែ​ចម្ងល់​នេះ​នៅតែ​ជា​មន្ទិល​សម្រាប់​មហាជន​ព្រោះ​ពួកគេ​មាន​ភាព​ស្និទ្ធស្នាល​ខុសពី​ធម្មតា ៕








តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ?