ពីមុនមក!!! មានដែលឆ្ងល់អត់ថាហេតុអីបានជាតារាចំរៀងតែងតែពាក់កាសនឹងត្រចៀករាល់ពេលឡើងឆាក???

នរណាម្នាក់ដែលបង្កើតតន្ត្រីគឺជាតន្ត្រីករ ពួកគេជាមនុស្សដែលមានជំនាញវិជ្ជាជីវៈតន្រ្តីសម្រាប់ការរស់នៅ ឬអាចសិស្សដែលចូលចិត្តលេងព្យាណូជាចំណង់ចំណូលចិត្ត។ ហើយក៏មានប្រភេទតន្ត្រីករផ្សេងៗគ្នា តន្រ្តីករដូចជាតារាចម្រៀងហ្គីតា អ្នកលេងព្យ៉ាណូឬឌីជេចាក់ឌីសឬអ្នកចម្រៀងធម្មតា។ ប្រសិនបើអ្នកដាក់តន្រ្តីករជាច្រើនរួមគ្នាអ្នកត្រូវមានក្រុមតន្រ្តីឬវង់តន្រ្តីមួយ។ ហើយក្នុងចំណោមពួកគេ អ្នកប្រាកដជាឆ្ងល់ហើយថាពេលឡើងឆាកម្តងៗម៉េចក៏ចាប់បាច់ដាក់កាសធ្វើអី???

why singers wear earphones

រាល់តន្ត្រីករទាំងនោះទទួលបានផលប្រយោជន៍ពីឩបករណ៏ស្តាប់សម្លេងនោះ ការដាក់កាសនោះ ដើម្បីការពារការស្តាប់របស់ពួកគេឬដើម្បីគាំទ្រដល់ការសម្តែងរបស់ពួកគេ។ បើយើងធ្លាប់ទៅមើលការសម្តែងរបស់ពួកគេអ្នកប្រាកដជាធ្លាប់ឃើញហើយថាពួកគេសុទ្ធតែមានកាសនៅនឹងត្រចៀកជានិច្ច។ នៅលើឆាក និងជុំវិញឆាកអ្នកប្រាកដជាបានឃើញមេក្រូ និងឩបករណ៏សម្លេងជាច្រើនទៀត និយាយរួមទៅ វាមានរលកសម្លេងច្រើនណាស់ នៅតំបន់តន្រី្តនោះ ហើយក៏អាចមានសម្លេងរំខានច្រើនដូចគ្នា សម្លេងបច្ចេកទេសក៏មានច្រើន ហើយពេលខ្លះក៏មានសម្លេងកុងខ្លាំងចេញពីណាមិនដឹង យើងមិនមានជំនាញខាងនោះ យើងមិនដឹងទេថាមកពីហេតុអ្វី។

អ្នកចម្រៀងទាំងនោះ ពាក់ឩបករណ៏សម្លេង ឬកាស នៅនឹងត្រចៀកគឺដើម្បី ស្តាប់សម្លេងរបស់ពួកគេ ដើម្បីដឹងថាប្រើសម្លេងខុសកំរិតឬអត់ ឬប្រើសម្លេងខ្លាំងពេក ឬតិចពេក គេពាក់វាដើម្បីស្ទង់សម្លេងខ្លួនគេ។ ព្រោះថាការស្តាប់សម្លេងពីបាស ឬពីឩបករណ៏បំពងសម្លេងធំផ្សេងៗទាំងនោះ វាមិនច្បាស់នោះទេ ជាអ្នកចម្រៀងគេត្រូវការស្តាប់ឱ្យបានល្អិតល្អន់ ដូច្នេះត្រូវពាក់កាសតែម្តង ព្រោះងាយស្រួលស្តាប់ និងស្ទាបស្ទង់សម្លេង។

ធ្វើជាតារាចម្រៀង ឬជាអ្នកផលិតចម្រៀង អ្នកត្រូវប្រឈមនឹងការស្តាប់សម្លេងខ្លាំងៗ ហើយស្តាប់វាស្ទើរតែគ្រប់ពេល ដូច្នេះអ្នកមានហានិភ័យខ្ពស់នឹងការពិបាកស្តាប់សម្លេង ដូច្នេះអ្នកត្រូវតែមានឩបករណ៏ជំនួយដែលជាកាសដាក់នឹងត្រចៀកនោះ ដើម្បីជួយអ្នកក្នុងការស្តាប់សម្លេងផ្សេងៗ។

ពេលខ្លះ នៅពេលសម្តែងនោះគឺមានសម្លេងរំខានច្រើន សម្លេង ហ៊ោកញ្ជ្រៀវ សម្លេងភ្លេងជាដើម ដូច្នេះ វាអាចប៉ះពាល់ដល់ការស្តាប់របស់អ្នកច្រៀង អាចឱ្យអ្នកច្រៀងស្តាប់ខុស ទៅជាច្រៀងខុសភ្លេង ឬអ្នកខ្លះទៀតមានបញ្ហាសម្លេង ស្តាប់មិនសូវបាន ដោយសារតែនៅជាមួយសម្លេងយូរពេក ដូចជាឌីជេ អ្នកលេងវីយូឡុង ផ្សេងៗ ដូច្នេះគេត្រូវតែពាក់កាសជំនួយ និងធ្វើការស្តាប់ ស្ទាបស្ទង់ឱ្យបានច្បាស់តាមកាសនោះ មុននឹងសម្តែង មុននឹងច្រៀង។ និយាយរួមទៅគឺគេពាក់កាសនោះដើម្បី គេចង់ស្តាប់សំលេងខ្លួនគេឱ្យច្បាស់ល្អ ថាពិរោះហើយឬនៅ ថាលឺល្មមហើយឬនៅ ហើយគេចង់ការពារការស្តាប់របស់គេពីសម្លេងរំខានឯទៀតដែលអាចកើតមានពេលសម្តែង ធ្វើដូច្នេះទើបគេច្រៀង និងសម្តែងបានល្អដោយមិនទាក់ ឬខុស រអាក់រអួល៕