គួរអោយភ្ញាក់ផ្អើល!!!ករណីផ្ទុះអាវុធ ៦-៧គ្រាប់ មូលហេតុទំនាស់ក្នុងគ្រួសារនៅភូមិគ្រឹះលោកផ្កាយ៣ ហូចំរើនដែលព្រះមហាក្សត្រទើបនឹងតែងតាំងជាឧកញ៉ាមិនដល់១០ថ្ងៃផង

យោងតាមហ្វេសបុករបស់លោកផែង វណ្ណៈ បានឲ្យដឹងថា៖ លោកផ្កាយ៣​ ហូ​ ចំរើន​ បាញ់ផ្អើលមេឃ​ បាត់អ្នកនាំពាក្យ​ ថោង​ សូលីម៉ូ​ ទៅណាអត់ឃើញចេញមុខមកចេញសេចក្ដីប្រកាស​ព័ត៌មាន​ ?

មន្ត្រីយោធាជាន់ខ្ពស់មួយរូបគឺ​ លោក​ឧត្ដមសេនីយ៍​ឯក​ ហូ​ ចំរើន​ ដែល​ព្រះមហាក្សត្រទើបនឹងតែងតាំងជាឧកញ៉ា​ មិនដល់​ ១០​ ថ្ងៃផង​ បានបាញ់បោះអាណាធិបតេយ្យ​ ៦-៧​ គ្រាប់​ នៅភូមិគ្រឹះរបស់ខ្លួនស្ថិតនៅក្នុងសង្កាត់ព្រៃស​ ខណ្ឌដង្កោរ​ ។​

ហេតុការណ៍បានកើតឡើងនៅថ្ងៃសៅរ៍ ៧កើត ឆ្នាំរកា សំរិទ្ធស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ វេលា​ម៉ោង១៥:៣៥នាទី នៅចំណុចផ្ទះវីឡាគ្មានលេខ ស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

ជនបង្ករគឺលោក​ឧត្ដមសេនីយ៍ឯក​ ហូ ចំរើន ភេទប្រុស អាយុ៣៨ ស្នាក់នៅទីតាំងកើតហេតុខាងលើ មុខរបរ យោធា ។

ជនរងគ្រោះមានឈ្មោះ
១-យិន គារ ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅទីតាំកើតហេតុខាងលើ
២-ផន ទៀង ភេទស្រី អាយុ៥១ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ
៣-គារ សុខគាង ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ





+មូលហេតុទំនាស់ក្នុងគ្រួសារ
-ក្នុងករណីនេះមិនបណ្តាលអោយជនរងគ្រោះខាងលើរងបួសរឺបាត់បងជីវិតឡើយ ក្រោយមកទៀតជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ ប្រភព៖ លោកផែង វណ្ណៈ