ចេះតែមានហើយ!!! សំុប្រពន្ធរួមភេទមួយយប់បីរដងហើយមិនអស់ចិត្តក៏សំុ១ទៀតប្រពន្ធមិនឲក៏បាន…………………(មានរូបភាព)

ដោយសារភ្លើងប្រច័ណ្ឌ ក្រោយបែកគ្នា៥ខែនោះ បុរសជាប្តី ពេលមកលេង សុំប្រពន្ធរួមដំណែកមិនបាន ក៏កើតអំពើហិង្សាទាំងយប់ ដោយប្តីយកកាំបិតចិតបន្លែ ចាក់សម្លាប់ប្រពន្ធ ​​រួចប៉ងចាក់សម្លាប់ខ្លួនឯងតែមិនបានសម្រេច។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១១៖៣០នាទី យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

អធិការរងស្រុកមណ្ឌលសីមា លោក ណាក់ នី បានឲ្យដឹងថា ករណីប្តីប្រើអំពើហិង្សាចាក់សម្លាប់ប្រពន្ធនេះ ​គឺប្តីមានឈ្មោះ វៀង យ៉ាងដឹក អាយុ៤៧ឆ្នាំ និង​ប្រពន្ធមានឈ្មោះ ង្វៀង ធឹង​យាម អាយុ​៣១ឆ្នាំ មុខរបរនេសាទ​។

អធិការរងរូបនេះ បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ ជនរងគ្រោះទើបមកពីភ្នំពេញ (ទៅភ្នំពេញ៥ខែមកហើយ)។ ពេលដល់ផ្ទះ ស្រាប់តែប្តីប្រពន្ធទាំងពីរ មានទំនាស់នឹងគ្នាក្នុងគ្រួសាររហូតដល់កើតអំពើហិង្សា ប្តីបានយកកាំបិតចិតបន្លែចុងស្រួច ចាក់ប្រពន្ធ១កាំបិត ពីក្រោយចំខាងក្រោមស្លាបក្រចៀវខាងឆ្វេង ស្លាប់ភ្លាមៗនៅកន្លែង រួចប្តីជាជនសង្ស័យប៉ងយកកាំបិតនោះ ចាក់ខ្លួនឯងក្នុងបំណងបញ្ចប់ជីវិត តែត្រូវបានអ្នកជិតខាងបានជួយយកមកសង្គ្រោះ នៅមន្ទីរពេទ្យទាន់ពេលវេលា។