មិនដែលមាន!!ផ្អើលពេញបណ្តាញសង្គម! ពិធីមង្គលការមួយ ជួលស៊ីក្លូចំនួន ១១០ ដើម្បីដឹកភ្ញៀវហែជំនួន

នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៨ នេះមានមង្គលការមួយនៅកោះពេជ្រ ដែលមានកូនកំលោះ ឈ្មោះ ធា សុចិត ( Thea sochet ) និង កូនក្រមុះឈ្មោះ លី ធា (Ly Thear) បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែគូស្រកមួយគូនេះបានជួលស៊ីក្លូ ១១០ មកដឹកភ្ញៀវហែរជំនួន។

នេះអាចថាជាមង្គលការទីមួយក្នុងប្រទេសកម្ពុជាក៏ថាបានដែរ ហើយការជួលស៊ីក្លូនកមដឹកភ្ញៀវហែរជំនួន នេះជាការរួមចំណែកមួយដើម្បីអភិរក្សស៊ីក្លូដែលជាកេរមតក តាំងពីសម័យអានិគមបារាំង ដែលឈានទៅរកការបាត់បង់នោះ។

ប្រជាពលរដ្ឋដែលបានឃើញមង្គលការនេះសុទ្ធតែជូនពរគូស្វាមីភរិយាថ្មីទាំងពីរនាក់ ឱ្យយមានសុភមង្គល និង រកស៊ីមានបានជារៀងរហូត៕