មិនធម្មតា!!! ជីវិតឯកជនរបស់អ្នកនាង ស៊ឹម សូលីកា មិនធម្មតាបន្ទាប់ពីឃើញរូបភាពប៉ុន្មានសន្លឹកនេះ!!!

លោកអេង ឬទ្ធី និងអ្នកនាង ស៊ឹម សូលីកា ដែលត្រូវបានប្រិយមិត្តស្គាល់ថាជាដៃគូពិធីករដ៏សាកសមក្នុងកម្មវិធី រាត្រីពណ៍ស្វាយ ប្រចាំស្ថានីយទូរទស្សន៍បាយ័ន ពេលនេះបានទទួលងារជា ឯកឧត្តម និងជំទាវហើយ។ ក្នុងនោះទំនាក់ទំនងក្នុងមួយរយៈពេលចុងក្រោយនេះរវាង លោកអេង ឬទ្ធី និងអ្នកនាង ស៊ឹម សូលីកា កាន់តែងតែមានភាពស្និតស្នាល ហើយថែមទាំងទៅណាមកណាជាមួយគ្នា ដូចជាគ្រួសារមួយទៅហើយ។

ក្នុងនោះគេក៏សង្កេតឃើញថា លោកអេង ឬទ្ធី ក៏មានទំនាក់ទំនងល្អជាមួយនឹងគ្រួសាររបស់ អ្នកនាង ស៊ឹម សូលីកា ជាពិសេសគឺកូនរបស់អ្នកស្រីតែម្តង មើលទៅពួកគេស្រលាញ់ លោកអេង ឬទ្ធី ដូចជាឪពុកម្នាក់ទៅហើយ ខណៈពេលដែល លោកអេង ឬទ្ធី ក៏ស្រលាញ់ពួកគេមិនតិចដែរ។


ងាកមកមើលពីជីវិតឯកជនរបស់អ្នកនាង ស៊ឹម សូលីកា វិញ អ្នកនាង ស្នាក់នៅក្នុងផ្ទះវីឡាដ៏ធំ រថយន្តស៊េរីទំនើប ប្រើប្រាស់ប្រចាំខ្លួនថែមទៀតផង នេះបើតាម Facebook Page មួយបានបង្ហោះរូបភាពរបស់អ្នកនាង។ ជីវិតផ្ទាល់ខ្លួនរបស់អ្នកនាង ហាក់មានសុភមង្គលខ្លាំងមែនទែន ព្រោះថាទាំងជីវិតសិល្បៈ និងជីវិតផ្ទាល់ បានដើរទៅមុខយ៉ាងរលូត គ្មានអ្វីត្រូវព្រួយបារម្មណ៍នោះទេ៕