មិនធម្មតា!!! លើកនេះកញ្ញា ធី សុវណ្ណថា លេងខ្លាំងៗហើយ ប្ដឹងNagaអោយបាស់ជើងហ្មង

កាលពីម្សិលមិញនេះគឺជា ខួបលើកទី ៣៩ នៃទិវាជ័យជំនះ៧មករា។ ថ្ងៃ ៧ មករា គឺជាអាយុជីវិតទី២ របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែលបានរស់ឡើងវិញពីរបបកាប់សម្លាប់ប្រល័យពូជសាសន៍ប៉ុលពត។ ៧ មករា បានផ្តល់ជីវិត និងសិទ្ឋិសេរីភាពពេញលេញដល់ពលរដ្ឋ ជាមួយ និងឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ និងការអភិវឌ្ឍសង្គមជាតិទាំងមូលអោយកាន់តែរីកចម្រើន។ មានថ្ងៃ ៧ មករា ទើបយើងមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃនេះ។ក្នុងថ្ងៃនោះដែរគេក៏បានឃើញក្នុងហ្វេសប៊ុកផេករបស់កញ្ញា ធី សុវណ្ណថា គាត់បានសម្តែងនូវអារម្មណ៍មិនពេញចិត្តជាខ្លាំង រហូតដល់ថ្នាក់គាត់នឹងដាក់ពាក្យបណ្តឹងថែមទៀតផង ទាក់ទងរឿងថ្លៃផ្ញើរម៉ូតូ ដោយក្នុងនោះកញ្ញាបានសរសេរយ៉ាងច្បាស់ថា៖”នាងខ្ញុំ នឹង “ដាក់ពាក្យប្តឹង” ជនឆ្លៀតឱកាស ករណី: កេងឡើងថ្លៃផ្ញើម៉ូតូ ៥០០០រ ក្នុងកម្មវិធី៧មករា ទីតាំង: ជុំវិញអគារ Naga World សង្កាត់ទន្លេបាសាក់ ជូន: ក្រុមហ៊ុន Naga World និងសាលាក្រុងភ្នំពេញ ។”