មូលហេតុដែល តារាហុងកុងម្នាក់នេះ គាត់បាត់បង់ជីវិត គឺដោយសារតែ…

លោក ហ្សីុន គឺជាតារាសម្តែងហុងកុងមួយរូបដ៏ល្បី គាត់កើតនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ១៩៥៥ ហើយគាត់ជាកូនទី៤ ក្នុងចំណោម បងប្អូន ៥នាក់។ មនុស្សជាច្រើនបានស្គាល់គាត់នៅលើខ្សែភាពយន្តហុងកុង ដែលភាគច្រើនគឺគាត់បិុន ប្រសព្វសម្តែងខាងតួរឿង បងធំ និងតួអង្គចិត្តអាក្រក់ ។

ក្នុងមួយឆាកជីវិតរបស់គាត់ នៅក្នុងវិស័យសិល្បះនេះ គាត់បានសម្តែង ជាតួឯកតែមួយរឿងគត់ មុនពេលដែលគាត់បានស្លាប់ក្នុង ថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០០៩ ដោយសារតែគាត់កើតជំងឺមហារីកថ្លើម និង សួត ធ្ងន់ធ្ងរ ។ នៅមុនពេលគាត់បានបាត់បង់ជិវិត គាត់មានទំងន់មិនដល់នឹង ៥០ គីឡូផង គាត់ធ្លាក់ខ្លួនស្គមយ៉ាងខ្លាំង។