Yaya ​ឆ្លើយ​​​ចឹងហ្មង! ពេល​សួរ​រឿង​ពង្រីក​ដើម​ទ្រូង និង​ទំនាក់ទំនង​ជាមួយ Nadech !!! (មានវីដេអូ)

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ តារា​សម្ដែង​ថៃ Yaya Urassaya បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​គាំទ្រ​ខ្លាំង​តែ​ម្ដង​ជាមួយ​ឈុត​ព្រះ​នាង​ហង្ស​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ ក្នុង​កម្មវិធី The Great Chinese New Year 2018 ហើយ​ក៏​មាន​មតិ​ជា​ច្រើន​លើក​ឡើង ថា​តារា​ស្រី​រូប​នេះ​បាន​ទៅ​វះ​កាត់​ដើម​ទ្រូង ទើប​ធ្វើ​ឲ្យ​ដើម​ទ្រូង​នាង​ពេល​នេះ​មើល​​ទៅ​ធំ​ជាង​មុន។

ពាក់ព័ន្ធ​បញ្ហា​នេះ ស្រី​ស្អាត​វ័យ ២៤​ឆ្នាំ​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ថា​នាង​មិន​បាន​ទៅ​កែកុន​អី​នោះ​ទេ ហើយ​បើ​សិន​ជា​​កែ​ហើយ​បាន​តែ​ប៉ុណ្ណឹង ​នាង​មិន​កែ​ល្អ​ជាង។ តាមដាន​បទ​សម្ភាស​ទាំង​ស្រុង​របស់ Yaya នៅ​ពេល​ជួប​ជាមួយ​ក្រុម​អ្នក​កាសែត​កាល​ពី​ម្សិលមិញ៖

អ្នក​កាសែត៖ ថ្ងៃ​នេះ​ដូច​ជា​សិចស៊ី​ប្លែក?

យ៉ាយ៉ា៖ សិចស៊ី​​តិច​តួច (ញញឹម)

អ្នក​កាសែត៖ ​រាង​​ជឿជាក់​ជាង​មុន?

យ៉ាយ៉ា៖ ចាស តិចតួច ប៉ុន្តែ​​ដោយ​សារ​ថ្ងៃ​នេះ​​ខ្ញុំ​ត្រូវ​ស្លៀក​ឈុត​ហង្ស​ផង

អ្នក​កាសែត៖ ម៉ាក់​មាន​ថា​អី​ទេ ពេល​ស្លៀក​អីចឹង?

យ៉ាយ៉ា៖ គាត់​គ្រាន់​តែ​​ដើរ​មក​ប្រាប់​ថា ទាញ​ស្លាប មក​បិទ​ឲ្យ​លឿន

អ្នក​កាសែត៖ ម៉ាក់​នៅ​បារម្ភ​រឿង​សិចស៊ី​នៅ​ឡើយ​មែន​អត់?

យ៉ាយ៉ា៖ ចាស

អ្នក​កាសែត៖ មាន​ខ្លាច​គេ​យល់​ថា​យើង​ងាក​មក​សិចស៊ី​កាន់​តែ​ខ្លាំង​អត់​ទេ?

យ៉ាយ៉ា៖ រឿង​ហ្នឹង​បាន​ត្រៀម​ចិត្ត​ខ្លះ​ដែរ ពេល​ដើរ​ចេញ​ពី​បន្ទប់​តែង​ខ្លួន មាន​គេ​សួរ​ច្រើន​ថា​ដូច​ធំ​ជាង​មុន ទៅ​ធ្វើ​មែន​ហ្នឹង?

អ្នក​កាសែត៖ ចុះ​យើង​ទៅ​ធ្វើ​ដូច​គេ​ថា​មែន​ឬ​អត់?

យ៉ាយ៉ា៖ ចាស អត់​ផង

អ្នក​កាសែត៖ បារម្ភ​ឬ​អត់​ទេ ពេល​គេ​យល់​ថា​យើង​ទៅ​ធ្វើ​ដើម​ទ្រូង​បែប​នេះ?

យ៉ាយ៉ា៖ អត់​ទេ បើ​ធ្វើ​ហើយ​បាន​តែ​ប៉ុណ្ណឹង កុំ​ធ្វើ​អី​ល្អ​ជាង (ញញឹម)

អ្នក​កាសែត៖ ចុះ​ខ្លួន​ឯង​ផ្ទាល់​មាន​គិត​ថា​ចង់​ទៅ​ធ្វើ​បន្ថែម​ឬ​អត់?

យ៉ាយ៉ា៖ អនាគត​អត់​ប្រាកដ តែ​ពេល​នេះ​អត់​មាន​គិត​​ទេ​ចាស

អ្នក​កាសែត៖ ​មុន​​នេះ ឃើញ​ទៅ​​ធ្វើ​ការ​ជាមួយ Gigi Hadid, យ៉ាង​ម៉េច​ខ្លះ​ដែរ?

យ៉ាយ៉ា៖ ចាស គាត់​គួរ​ឲ្យ​ស្រឡាញ់​ណាស់ និយាយ​គ្នា​មិន​សូវ​បាន​ច្រើន​ទេ គ្រាន់​​តែ​បាន​សួរ​គាត់​ថា គាត់​ធ្លាប់​មកប្រទេស​ថៃ​ឬ​អត់? គាត់​ប្រាប់​ថា​គាត់​ចង់​មក​ណាស់។

អ្នក​កាសែត៖ ដូច​ជា​ឃើញ​រូបភាព កញ្ញា​ទៅ​ញ៉ាំ​បាយ​តែ​ពីរ​នាក់​ជាមួយ Nadech?

យ៉ាយ៉ា៖ អត់​ទេ​បង រូប​ចាស់​​ទេ​មើល​ទៅ។

អ្នក​កាសែត៖ មាន​ន័យ​ថា​អត់​សូវ​បាន​ជួប​គ្នា​ទេ?

យ៉ាយ៉ា៖ ចាស រវល់​ទាំង​ពីរ​នាក់ បង​ Nadech ថត​រឿង​ភាគ​មួយ​អាទិត្យ​៧​ថ្ងៃ ដូច្នេះ​ហើយ​មិន​បាន​ជួប​គ្នា​ទេ។

អ្នក​កាសែត៖ ខាន​ជួប​គ្នា​យូរ​អីចឹង មាន​នឹក​គ្នា​ដែរ​អត់?

យ៉ាយ៉ា៖ សម្រាប់​ខ្ញុំ អ្នក​ណា​ក៏​ដោយ​ឲ្យ​តែ​ខាន​ជួប​យូរ ខ្ញុំ​នឹក​ទាំង​អស់។

អ្នក​កាសែត៖ ជិត​ដល់ Valentine ហើយ មាន​គម្រោង​ទៅ​ណា​ជាមួយ​គ្នា​ទេ?

យ៉ាយ៉ា៖ ខ្ញុំ​អត់​នៅ​ទេ​បង ខ្ញុំ​ត្រូវ​ទៅ​ក្រៅ​ប្រទេស ទៅ​ធ្វើ​ការ។

អ្នក​កាសែត៖ មាន​ត្រៀម​កាដូ​អី​ឲ្យ​គ្នា​ទេ?

យ៉ាយ៉ា៖ ចាស អត់​ផង ៕