ស្អាតកប់ IDol៖ ៣ឈុតនេះ រំលេចសម្រស់ ហ៊ិន ច័ន្ទនីរ័ត្ន ស្អាតខ្លាំងក្នុងថ្ងៃអង្គរសង្ក្រាន្ត
សម្លៀកបំពាក់ប្រពៃណីចំនួន ៣ឈុតរបស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ពិតជារំលេចសម្រស់នាង ឱ្យកាន់តែលេចធ្លោរថែមមួយកម្រិត ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅលើទឹកដីសៀមរាប កន្លងទៅថ្មីៗនេះ ពេលនាងបំពេញការងារ ជាពិធីការិនី។ ៣ឈុត ដែល ហ៊ិន ច័ន្ទនីរ័ត្ន ស្លៀកត្រូវបានរចនាជា ៣ម៉ូតផ្សេងៗពីគ្នា រួមមានឈុតពណ៌ក្រហម ឈុតពណ៌បៃតង និងឈុតអាវស្បៃពណ៌សដែលមានដៃជារាងផ្កាត្រកួន ជាមួយនិងហូលផ្កាពណ៌ត្រួយចេក លាយប្រផេះផងដែរ។ សម្រាប់ប្រិយមិត្តវិញ យល់ថា ហ៊ិន ច័ន្ទនីរ័ត្ន ស្អាតខ្លាំងក្នុងឈុតមួយណាជាងគេ?