អីយ៉ា ! ពេលកញ្ញា ស្រីនិច តែងខ្លួន​ក្រមុំជនជាតិ ស្រស់ស្អាតម្ល៉េះទេ ចង់លង់ ស្រលាញ់ហើយ…..

រតនគិរី៖ ប្រជាប្រិយភាព របស់ដៃគូចម្រៀង នាយចឺម កញ្ញា វីរៈ និច កំពុងតែមានសន្ទុះខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ គួរឲ្យកត់សម្គាល់ តាមរយៈការចេញបទចម្រៀងថ្មីៗ ដែលត្រូវចិត្តយុវវ័យ។

ក្នុងនោះ គេសង្កេតឃើញថា ម្ចាស់បទ «ជយោ សង្សាសុំបែកគ្នា» រូបនេះ ក៏តែងបង្ហាញមុខជាញឹកញាប់ លើឆាកតន្រ្តីតូចធំ ជាច្រើន រាប់មិនអស់ មិនថាក្នុងក្រុង ឬតាមបណ្ដាខេត្តនានា នោះទេ។

ជាក់ស្ដែង កាលពីថ្មីៗនេះដែរ ស្រីនិច បានចេញទៅសម្ដែងនៅទឹកដី ខេត្ត រតនគិរី ហើយកញ្ញា រូបស្រស់នេះ ក៏មិនភ្លេចតុបតែងខ្លួន ជាក្រមុំជនជាតិ ជាមួយស្នាមញញឹមយ៉ាងស្រស់ អមនឹងសម្រស់ធម្មតាជាតិ ធ្វើឲ្យនាង កាន់តែតែស្រស់ស្អាត ខ្លាំងថែមមួយកម្រិតទៀត។

ពិតគួរឲ្យច្រណែននឹងសម្រស់ និច ខ្លាំងណាស់ បើទោះជាត្រូវតុបតែងខ្លួនបែបណា ក៏គ្រាប់ពេជ្រ ប្រចាំផលិតកម្មសាន់ដេ រូបនេះ នៅតែមានភាពស្រស់ស្អាត ទាក់ទាញ គួរឲ្យចង់គយគន់ដែរ៕