រកមូលហេតុនៃការស្លាប់ឃើញហើយ!!! សុនកមួយក្បាលបានប្រយុទ្ធជាមួយពស់វែក ដើម្បីការពារម្ចាស់របស់ខ្លួន រួចវាក៍ស្លាប់ដែរ

កំពង់ចាម៖ សុនកមួយក្បាលបានប្រយុទ្ធជាមួយពស់វែកអសិរពិស ដើម្បីការពារម្ចាស់របស់ខ្លួន លទ្ធផលឈ្នះពស់វែក តែខ្លួនឯងក៏ត្រូវរបួសធ្ងន់ណាស់ដែរ។

អ្វីដែលធ្វើអោយរន្ធត់ចិត្ត និង ក្តុកក្តួលបំផុតនោះគឺពេលដែលវាប្រយុទ្ធឈ្នះសត្វពស់ហើយ វាក៍ពាំយកសត្វពស់មកអោយម្ចាស់របស់ខ្លួន រួចទឹកភ្នែកចុងក្រោយរបស់វាក៍ធ្លាក់ចុះមកដើម្បីលាម្ចាស់របស់វាភ្លាមៗដែរ។

ហេតុការណ៍ខាងលើនេះគឺកើតឡើងកាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

សុនកមួយក្បាលនេះមានឈ្មោះថា អាតោ ហើយម្ចាស់របស់វា គឺលោកអ៊ុំ សាយ ស្រ៊ុន។

លោកអ៊ុំបញ្ជាក់ថាប្រហែលជាពស់វែកនេះចេញមកពីចំការខាងក្រោយផ្ទះ ព្រោះក្រោយផ្ទះរបស់គាត់មានដំណាំបន្លែ និង ដើមឈើជាច្រើន ហើយពស់វែកនោះប្រុងវាចូលផ្ទះ តាមច្រកខាងក្រោយ។

លោកអ៊ុំបានមានប្រសាសន៍ថា គាត់ពិតជាអាណិត និង ស្តាយសុនករបស់គាត់ខ្លាំងណាស់ ហើយគាត់សុំអំពាវនាវដល់មនុស្សទាំងអស់ សូមកុំបរិភោគសាច់ឆ្កែអី ព្រោះវាប្រៀបដូចជាសមាជិកគ្រួសារយើងដែរ កាពារយើងទៀតផង។

លោកអ៊ុំមានប្រសាសន៍ទៀតថាគាត់ នឹង យកសុនករបស់គាត់ទៅកប់នឹងសែន របស់តិចតួចតាមលទ្ធភាពរបស់គាត់ ដើម្បីបញ្ជាក់សេចក្តីស្រលាញ់ និង អរគុណចំពោះសុនករបស់គាត់៕