អីយ៉ា!!! កុំសើចចាស់ចៅ ម៉ាក់យាយច្រៀងសុទ្ធតែបទ “ខឹងឬស្អប់បងជេរអូនបាប” ធ្វើឲ្យ អីវ៉ាផ្ទុះសំណើច (វីដេអូ)

ភ្នំពេញ៖ ទទ្ទឹមនឹងការជោគជ័យក្នុងវិស័យសិល្បៈតារាស្រីមានកំណើតពីទឹកដីខេត្តកំពង់ស្ពឺ កញ្ញា អ៊ីវ៉ា ដែលទើបនឹងបង្អួតសំណងផ្ទះវីឡាដ៏ធំស្កឹមស្កៃ ។ នៅរលៀសថ្ងៃទី២២វិច្ឆិកានេះ ក្នុងហ្វេសប៊ុកនាង បានបង្ហោះសារអស់សំណើរនិងជីដូនម្នាក់ ទាំងបាក់ធ្មេញអស់ហើយនៅច្រៀងបទចម្រៀងរបស់នាងបានយ៉ាងពិរោះមិនចាញ់ម្ចាស់ដើម។ បង្ហាញក្នុងវីដេអូឃ្លីប ដូចចាស់ដែលមានស្បែកមុខជ្រៀវជ្រួញទំនងជាវ័យមិនក្រោមជាង៧០ឆ្នាំ ធ្មេញបាក់ឡើងក្រហ៊ុបៗ ប៉ុន្តែដូនចាស់នោះ បានលើកយកបទចម្រៀង (ខឹងរឺស្អប់បងអាចជេរអូនបាន) អមដោយកាយវិកា ទាំងការធ្វើទឹកមុខនិងកាយវិកាដៃ ប្រៀបបានទៅនឹងអ្នកចម្រៀងអាជីព។

ពិសេសជាងនេះ គឺលោក យាយ អាចច្រៀងបានក្នុងសំឡេងច្បាស់ៗចេះលើកដាក់សំឡេងតាមភ្លេងយ៉ាងសង់តង់គ្នាល្អទៀត។ ដោយសារតែទេពកោសល្យ និងសំឡេងដូនចាស់នៅមិនចាញ់ម្ចាស់ដើម ក៏ធ្វើឲ្យភ្ញាក់ផ្អើលដល់ម្ចាស់ដើម តារាចម្រៀងល្បីនៅផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា និងបានស៊ែវីដេអូចម្រៀងដូនចាស់នោះចូលក្នុងគណនីហ្វេសប៊ុករបស់នាង។ ដែលទន្ទឹមនឹងការភ្ញាក់ផ្អើលនោះ កញ្ញា ក៏បង្ហាញអារម្មណ៍របស់នាងថា«មើលច្រើនដងហើយនៅតែសើច ម៉ាក់យាយខំច្រៀងបទចៅអ៊ីវ៉ា (ខឹងរឺស្អប់បងអាចជេរអូនបាន)”។ ដូចនេះអាចបញ្ជាក់ឲ្យឃើញថា អ្នកគាំទ្រកញ្ញា អ៊ីវ៉ា មិនមែនមានត្រឹមតែ យុវវ័យប៉ុណ្ណោះទេ សូម្បីតែមនុស្សចាស់ ក៏ចូលចិត្តចម្រៀងរបស់នាងដែរ៕