ប្លែកភ្នែក! មើល រ៉េត ស៊ូហ្សាណា សឹងមិនស្គាល់ បន្ទាប់តុបតែងមុខដូច្នេះ !

ពីមួយថ្ងៃ​ទៅមួយថ្ងៃ​តារាចម្រៀង​ស្រី​វ័យក្មេង រ៉េត ស៊ូ​ហ្សា​ណា កាន់តែ​ត្រូវប៉ាន់​ឡើងៗ ។ ស្របពេល​អាជីព​កាន់តែ​ប្រសើរឡើង​នោះ គេ​គត់​សម្គាល់​ឃើញ រ៉េត ស៊ូ​ហ្សា​ណា ក៏​កាន់តែ​មានការ​តុបតែង​ខ្លួន​ស្អាត​មើលទៅ​គួរឱ្យ​ក្នាញ់​ច្រើនឡើង​ដែរ ។​

​ថ្មីៗ​នេះ​គេ​បានឃើញ​តារាចម្រៀង​ស្រី​ស្រស់​វ័យក្មេង​ម្នាក់នេះ​បាន​ប្តូរ​ស្ទីល​នៃ​ការតុបតែង​មុខ​ដែល​មើល​ស្ទើរ​មិន​ស្គាល់ ។ រ៉េត ស៊ូ​ហ្សា​ណា ត្រូវបាន​គេ​និយាយថា ស្រស់ស្អាត និង ប្លែក​ណាស់​ក្នុង​ការតុបតែង​មុខ​បែបនេះ ។ ជាមួយនឹង​ការសរសើរ​ថា​ស្រស់ស្អាត​ប្លែក ក៏មាន​អ្នក​ខ្លះទៀត​និយាយថា ការតុបតែង​មុខ​បែបនេះ​បើ​មិន​ប្រាប់ថា រ៉េត ស៊ូ​ហ្សា​ណា គឺ​មើល​មិន​ស្គាល់​ឡើយ ។

​មួយរយៈ​ចុងក្រោយ​នេះ​គេ​សម្គាល់​ឃើញ រ៉េត ស៊ូ​ហ្សា​ណា ហាក់​មានឱកាស​ក្តោប​បានការ​ងារ​ពី​អាជីព​សិល្បៈ​យ៉ាងច្រើន ទាំង​ការឡើង​ឆាក​ច្រៀង សម្តែង​រឿង ក្នុងនោះ​ទៀតសោត ស្ប៉ត​ពាណិជ្ជកម្ម​ធំៗ​មួយចំនួន​ក៏​តារាចម្រៀង​ស្រី​វ័យក្មេង​នេះ​ក្តោប​បានដែរ ពិតជា​មិនធម្មតា​ឡើយ​សម្រាប់​តារា​ស្រី​រូបនេះ ៕